សេចក្តីរាយការណ៍បឋមឃ្លាំងស្តុកឈើ គ្មានស្លាកយីហោ នៅខណ្ឌចំការមន សូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ វគ្គ១

 



ផ្សាយចេញនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៦

រាជធានី ភ្នំពេញ: អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងស្តុកឈើ មួយកន្លែងស្ថិតនៅ ផ្លូវ១២៣  ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ។ មានករណីប្រទះឃើញ រថយន្តកង់១០ដឹកឈើមួយគ្រឿង ដែលកំពុងប្រើគ្រឿងស្ទូច ឈើចូលឃ្លាំង នៅវេលាម៉ោង ២៣និង៥នាទីយប់។

ក្រុមការងារអង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន សូមមេត្តាចាត់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
ឃ្លាំងស្តុកឈើមួយកន្លែង ដែលកំពុងបញ្ចេញសកម្មភាព ស្ទូចឈើចូលស្តុក នៅចំកណ្តាលទីក្រុង ដោយពុំទាន់ដឹងថា បានបង់ពន្ធឬមួយយ៉ាងណានោះទេ រថយន្តកង់១០ដឹកនៅពេលយប់ ដែលក្រុមការងារអង្គភាពសារព័ត៌មានយើងបានជួបប្រទះនេះ តើក្រសួង និងស្ថាប័នពាក់ព័ន្ធបានជ្រាបឬមួយយ៉ាងណានោះទេ  អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍បឋមជូនមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមជ្រាបជាព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

 

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ







Powered by Blogger.