លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់តែមិនបានដូចការគ្រងទុក វគ្គ១
រាជធានីភ្នំពេញ: នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៦ ពីម្សិលមិញ មានករណី លោកស្រីម្នាក់ ឈ្មោះ ចាន់លីនដាដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់តែមិនបានដូចការគ្រងទុក ដល់ថ្ងៃកំណត់ បែរជាអស់សង្ឃឹម បានពឹងពាក់អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាព ធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីឲ្យភាគីម្ខាងទៀតមករកដំណោះស្រាយដើម្បីរក្សាសន្តិភាពក្នុងនាមជាមិត្ត។
បើយោងតាមការរៀបរាប់របស់លោកស្រី ចាន់ លីនដាមានអាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានថា លុយសរុបមានចំនួន៥៨០៦៨ដុល្លារអាមេរិក តែដោយសាររក្សាមិនភាពលោកស្រី ពេញ ឆវី បានសម្របសម្រួល ជាមួយលោកស្រីចាន់ លីនដាដែលជាម្ចាស់បំណុល និងមានការយល់យោគ គិតត្រឹមតែ៣៥០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ដោយលោកស្រី ពេញ ឆវី បានសុំពេលក្នុងការទូទាត់ នៅថ្ងៃទី ០១ខែវិច្ឆិកាឆ្នាំ២០២៦នេះ ។
បើយោងតាមសម្តី ម្ចាស់បំណុលបានបញ្ជាក់បន្ថែមថា លោកស្រី ពេញ ឆវី គឺជាមន្ត្រីបំរើការងារនៅក្រសួងមហាផ្ទៃ និងក៏ជាមេតុងទិន ផងដែរ ដោយពួកគាត់ធ្នាក់ទំនាក់ទំនងរកស៊ីជាមួយគ្នា រយះពេលកន្លងមក ប្រាក់ជំពាក់ចំនួន៣៥០០០ដុល្លារ មានអ្នកធានាសង ឈ្មោះ ពេញវិជ្ជនី និងម្តាយ លោកស្រីពេញ ឆវីតែម្តង ។
បើយោងតាមសម្តី ម្ចាស់បំណុលបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអំញុងខែតុលា លោកស្រីពេញ ឆវី បានដេញតុងទិនបានលុយចំនួន ៣៤០០០ដុល្លារ តែសងមកម្ចាស់បំណុលតែ១០០០០ដុល្លារគត់ បន្ទាប់ពីសងបាន១០០០០ដុល្លាររួច លោកស្រី ចាន់ លីនដា មានអារម្មណ៍អាក់អន់ស្រទុនចិត្ត តាំងពីលុយសរុបមានចំនួន៥៨០៦៨ដុល្លារ ចុះឲ្យអស់ពាក់កណ្តាលបែរជាលោកស្រី ពេញ ឆវី ក្រឡាស់សម្តី មិនព្រមសងនៅអ្វីដែលបានសន្យាជាមួយគ្នា នៅក្នុងនោះសារសម្លេង មួយបានបែកធ្លាយពិសំណាក់កូនបំណុល មិនបាច់សងទេ ។
បន្ទាប់ពីលោកស្រី ចាន់ លីនដាបានស្តាប់លឺ នឹកឡើងហួសចិត្ត អ្នកដែលខ្លួនរាប់អានចិត្តស្និត បែរជាបោកទំនុកចិត្តឥតស្តាយស្រណោះ លោកស្រីម្ចាស់បំណុលបានបន្តទៀតថា នៅក្នុងតំណាក់កាលនេះស្នើសុំដល់លោកស្រី ពេញ ឆវី ចូលខ្លួនមករកដំណោះស្រាយដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយបន្តទៅទៀត សូមទូទាត់លុយត្រឹមតែ១៦០០០ដុល្លារប៉ុណ្ណោះ។
យោងតាមខ្លឹមសារនិងឯកសាររបស់លោកស្រីម្ចាស់បំណុលនិងលោកស្រី ពេញ ឆវី ជាមន្ត្រីបំរើការងារនៅក្រសួងមហាផ្ទៃនិង ជាមេតុងទិន យោងតាមការសន្ទនាសំឡេងឆ្លើយឆ្លងបានបញ្ជាក់យ៉ាងច្បាស់ អង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព ក៏ដូចជាអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋដែលមានទំនាក់ទំនងនៅលើបណ្តាញសង្គមកំពុងតែមានចម្ងល់ទាក់ទិនទៅនឹងមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋមន្ត្រីចេះច្បាប់តើហេតុអ្វីបានជាក្លាយជាមេតុងទីនដ៏ល្បីល្បាញទៅវិញ។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោកស្រីពេញឆវីបានទេដោយសារមិនទាន់មានលេខទូរសព្ទក្នុងការទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យចំពោះមន្ត្រីម្នាក់ដែលបម្រើប្រជាពលរដ្ឋមានក្របខណ្ឌដែលក្លាយទៅជាមេតុងទីនដ៏ល្បីល្បាញទៅវិញ។
រូបភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Post a Comment