បង្វែររឿងធ្វើលិខិតថ្កោលទោស ចុះលោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង តើ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់វិធានការយ៉ាងណាវិញ?វគ្គ១

 



ខេត្តក្រចេះ  
: ករណីល្បីខ្លាំង រឿង លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ រយ:ពេលប៉ុន្មានថ្ងៃនេះ ទៅលើបណ្តាញទំនាក់ទំនងសង្គម  បានបញ្ចេញមតិ សរសើឡើងស្រក់ទឹកភ្នែក និងការវែកញ៉ែក ទាក់ទិនទៅនិងរឿង  ការពារធនធានធម្មជាតិ ការពារសម្បត្តិ រដ្ឋគឺជាកាតព្វកិច្ច ដ៏សំខាន់ ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ ។

លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង បុរសខ្លាំងប្រចាំអាស៊ី បានផ្លាសទីកន្លែងធ្វើការជាញឹកញាប់ ពីកន្លែងមួយទៅកន្លែងមួយ ពីខេត្តមួយទៅខេត្ត ទោះបីមានរឿងអាស្រូវរាប់មិនអស់ និងរឿងពុករលួយយ៉ាងណាក្តី  តើការអនុវត្តច្បាប់ និងបទបញ្ចារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសារដាស់តឿន រំលឹក ចំពោះមន្ត្រីថ្នាក់ក្រោម រយ
:ពេលកន្លងមក មានប្រសិទ្ធភាពដែរឬទេ?

យោងតាមខ្លឹមសារដែលផុសទៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទិនទៅនិង លោក តាន់ គឹមសួរ ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទាក់ទិនទៅនិងបទល្មើសព្រៃឈើ កាប់បំផ្លាញ ធនធានធម្មជាតិ ដែលមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ មិនអើពើក្នុងការបង្ក្រាប គឺដោយសារមូលហេតុអ្វី ?
វាំងននខ្មៅ នៅពីក្រោយករណីខាងលើ  ធ្វើអោយមានការផ្ទុះឡើងបញ្ចេញមតិ ទៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទិនទៅនិងការអនុវត្តច្បាប់បែបស្តង់ដាពីរ និងមន្ត្រីនៅក្នុងស្ថាប័ន មួយចំនួន តូច
​កំពុងប្រព្រឹត្តអំពើពុករលួយ ។
យោងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច  របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ:២០៦/២០២៥ ចុះថ្ងៃទី២៧  ខែ វិច្ឆិកា  ឆ្នាំ២០២៥  របស់មេបញ្ចាការកងរាជអាវុធហត្ថ  នាយ ឧត្តមសេនីយ៍ សៅ សុខា  តើអាចឈានទៅដល់ការអនុវត្តច្បាប់ចំពោះលោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង បុរសខ្លាំងប្រចាំអាស៊ី បាន ដែលឬទេ?

ថ្នាក់ដឹកនាំមួយចំនួនបាន ចេញញាតិ ថ្កោលទោស ចំពោះលោក ផែង  វណ្ណ: គ្រាន់តែជាអ្នកសារព័ត៌មានស្រុក  តើហេតុអ្វីមិនពិនិត្យមើលទង្វើ របស់លោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ
​។

 យោងតាមខ្លឹមសាររបស់លោក តាន់ គឹមសួរ ក្នុងនាមជាប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ការពារសម្បត្តិរដ្ឋ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ រូប ដែលរស់នៅក្រោមដំបូលសន្តិភាព​  អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  មេបញ្ជាការកងរាជអាវុធហត្ថ  លើផ្ទៃប្រទេស សូមមេត្តា ចាត់វិធានការ ចំពោះលោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះដោយក្តីអនុគ្រោះ ដើម្បីកំពុងប្រជាពលរដ្ឋមានការភាន់ច្រឡំ ដល់ថ្នាក់ដឹកនាំ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។





Powered by Blogger.