ញាតិគាំទ្រ ខ្ញុំបាទ សួន ចំរើន ចាងហ្វាង គេហទំព័រ ស៊ីអេចអធីវី អនឡាញ សូមប្រកាសគាំទ្រ លោក ផែង វណ្ណ:

  

 ញាតិគាំទ្រ ខ្ញុំបាទ សួន ចំរើន ចាងហ្វាង គេហទំព័រ ស៊ីអេចអធីវី អនឡាញ សូមប្រកាសគាំទ្រ លោក ផែង វណ្ណ:  ដែលបានផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គមទាក់ទិនទៅនិងបុគ្គលជាមន្ត្រី កងរាជអាវុធហត្ថម្នាក់ គឺលោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ ។ 

នៅក្នុងករណីដែលបានផ្សព្វផ្សាយព័ត៌មាន   ទៅលើបណ្តាញសង្គម ការពារធនធានធម្មជាតិ ការពារសម្បត្តិ រដ្ឋគឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា។   

គេហទំព័រ អ្នកសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីរបាយការណ៍ តាមការផ្សព្វផ្សាយជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គោរពជូនជ្រាបជាព័ត៌មាន នូវភាពអសកម្មរបស់មន្ត្រី មួយចំនួនតូចដែលមិនបានបំពេញកាតព្វកិច្ច ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ ស្របតាមលក្ខន្និក: និងបទបញ្ជាផ្ទៃក្នុង របស់ក្រសួង  និងស្ថាប័នពាក់ព័ន្ធ ។

   _យោងតាមខ្លឹមសារដែលផុសទៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទិនទៅនិង លោក តាន់ គឹមសួរ 

    _ យោងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច    របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

     លេខ:២០៦/២០២៥ ចុះថ្ងៃទី២៧  ខែ វិច្ឆិកា  ឆ្នាំ២០២៥  របស់មេបញ្ចាការកងរាជអាវុធហត្ថ  នាយ ឧត្តមសេនីយ៍ សៅ សុខា   យើងខ្ញុំសូមគាំទ្រទាំងស្រុង។

 _យោងខ្លឹមសាររបស់លោក ផែង វណ្ណ:  ទាក់ទិនទៅនិងបុគ្គលដែលបំរើការងារ ជាមន្ត្រីកងរាជអាវុធហត្ថ គឺលោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ នាពេលបច្ចុប្បន្នសូមថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យ ថាតើពិតដូចការលើកឡើង របស់លោក ផែង វណ្ណ:  ដែលឬទេ។

ដោយឡែក យើងខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា ជួយពន្យល់បន្ថែមពីការចេញញាតិថ្កោលទោស  មកលើលោក ផែង  វណ្ណ: ។ 

ការរិះគន់ របស់លោក ផែង  វណ្ណ: ក្នុងនាមជាអ្នកសារព័ត៌មាន ទៅលើ លោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ យោងតាមខ្លឹមសាររបស់លោក តាន់ គឹមសួរ ក្នុងនាមជាប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ការពារសម្បត្តិរដ្ឋ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ រូប ដែលរស់នៅក្រោមដំបូលសន្តិភាព តែប្រសិនបើ លោក ផែង  វណ្ណ:ប្រើពាក្យពេចន៍ ធ្វើឱ្យប៉ះពាល់ទៅលើស្ថាប័នរដ្ឋ គួរតែក្រសួង និងស្ថាប័នពាក់ព័ន្ធចេញសេចក្តីប្រកាស ឱ្យលោកផែង វណ្ណ: កែតំរូវ ។ អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  មេបញ្ជាការ  កងរាជអាវុធហត្ថ  លើផ្ទៃប្រទេស សូមមេត្តា យោគយល់ដោយក្តីអនុគ្រោះ ចំពោះពាក្យសម្តី ក្នុងនាមជាអ្នកសារព័ត៌មានរបស់លោក ផែង វណ្ណ: ដែលបានផ្សាយទៅលើបណ្តាញសង្គម ទាក់ទិនទៅនិងរឿងបុគ្គល  មិនមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ ទៅលើស្ថាប័នរដ្ឋឡើយ  ។

 អាស្រ័យដូចបាន ជម្រាបជូន ខាងលើ ការចេញញាតិគាំទ្រលោក  ផែង វណ្ណ: ផ្តោតទៅលើធម្មនុញច្បាប់នៃរបបសារព័ត៌មាន តែប៉ុណ្ណោះ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ទទួលនូវការគោរពពីខ្ញុំបាទ យើងខ្ញុំ។





Powered by Blogger.