សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបង បំភ្លឺភូតភរ កុហសថ្នាក់ដឹកនាំ បំភ្លឺបែបបន្ត្រីគ្រាប់ល្ពៅ វគ្គ៥
បន្ទាប់ពីបានឃើញស្នងការនគរបាលខេត្តបាត់ដំបងបានបំភ្លឺជាសាធារណៈនៅថ្ងៃទី 5 ខែធ្នូឆ្នាំ 2023 គឺកំពុងតែចោទប្រកាន់មកអង្គភាពអ្នកសារព័ត៌មានយើងថា:
នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យនៃស្នងការដ្ឋានបានធ្វើការទំនាក់ទំនងទៅគេហទំព័រខាងលើ ដើម្បីស្នើសុំការសហការនិងស្វែងរកភស្តុតាងបន្ថែម ក៏ប៉ុន្តែត្រូវបានបដិសេធចំពោះការសហការនេះ ដូច្នេះថ្នាក់ ដឹកនាំស្នងការដ្ឋានចាំបាច់ត្រូវធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតសិនចំពោះបញ្ហានេះ ។
ចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើង មិនបានទទួលនៃការស្នើសុំឲ្យសហការនោះទេ ដោយឡែកនៅថ្ងៃទី 3 ខែឆ្នាំដដែលអង្គភាពអ្នកសារព័ត៌មានយើងបានទៅដាក់ពាក្យប្ដឹង នៅអធិការស្រុកសំពៅលូន ខ្ញុំករណីប៉ុនប៉ងមនុស្ស.ឃាត និងប្រើអំពើហិង្សាដោយចេតនា .យើងវត្ថុតាងមានថតរូបភាពនិងមានសាក្សី ច្បាស់លាស់។
ដោយឡែកនៅថ្ងៃទី 4 ខែឆ្នាំដដែល យោងតាមអង្គភាពប្រមាញ់ជាយដែន បានទំនាក់ទំនងមកអង្គភាពអ្នកសារព័ត៌មានយើង ថា: លោកអធិការស្រុកសំពៅលូន ណាត់ជួបនៅវេលាម៉ោង 2:00រសៀល ដើម្បីសម្របសម្រួលជាមួយនឹងជនបង្ក ក្នុងការមិនចប់រឿង នៅក្នុងនោះមាន
- អង្គភាព Read News tv
- អង្គភាព CHRTV online
- អង្គភាព ប្រមាញ់ជាយដែន
- អង្គភាព ភ្នំពេញទាន់ហេតុការណ៍
- អង្គភាព ខេមបូឌា ស្តាដេលីញូយ៍
សូមបញ្ជាក់ផងដែរថារាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានយើង បានរាយការណ៍ទៅឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនៅក្នុងនោះលោកអភិបាលនៃគណៈអភិបាលខេត្តក៏បានបញ្ជាក់យ៉ាងច្បាស់ៗថាឲ្យតែព័ត៌មានពិត ឯកឧត្តមនិងរៀបចំសហការក្នុងការបង្ក្រាប ហើយមកដល់ពេលនេះមិនទាន់មាន លេខមន្ត្រីមានសមត្ថកិច្ចមួយណាខលមកក្នុងការសុំការសហការនោះទេ។
រូបភាពម៉ូតូគេចពន្ធត្រូវបានដឹកចេញ ជាបន្តបន្ទាប់ ពេលដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យផ្ទាល់ ទៅថតតែម៉ូតូមានពន្ធតែប៉ុណ្ណោះ សំណួរសួរថាបើម៉ូតូបង់ពន្ធស្អប់ច្បាប់ហេតុអ្វីបានជាដឹកផ្លូវលំមិនដឹកផ្លូវជាតិ រូបភាពដែលក្រុមការងារយើងប្រមាញ់បាននិងរូបភាពដែលនគរបាលស្រុកសំពៅលូនចុះទៅត្រួតពិនិត្យគឺជារូបភាពខុសគ្នា។
សេចក្តីរាយការណ៍តាំងពីថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2023 មន្ត្រីប្រចាំតំបន់អធិការស្រុកសំពៅលូនចុះត្រួតពិនិត្យនៅថ្ងៃទី 4 ខែធ្នូឆ្នាំ 2023 តើរឿងនេះនឹងក្លាយទៅជាយ៉ាងណាទៅវិញ?
តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្នងការនគរបាលខេត្តបាត់ដំបង ដែលបានធ្វើសេចក្តីបំភ្លឺយ៉ាងពិសេសជូនទៅអគ្គស្នងការនគរបាលជាតិ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment