ក្រុមមន្ត្រីនាំគ្នាផ្ដិតមេដៃ ប្ដឹងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅថ្នាក់ដឹកនាំ

 


មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។


 ហើយមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ ព្រោះលោក ហុង ពិសិដ្ឋ បានទៅសែនថ្នាក់លើរួចអស់ហើយ លោក ហុង ពិសិដ្ឋ ក៏បានដើរអួតប្រាប់អ្នកស្គាល់ថា លោកបានហៅស្នងការហូបបាយ និយាយគ្នារួចអស់ហើយ តាមប្រភពបង្ហើបឲ្យដឹងទៀតថា លោក ហុង ពិសិដ្ឋ កាលពីនៅជាប្រធានការិយាល័យបណ្ដុះបណ្ដាល ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការ យកលុយរត់ការចូលក្របខណ្ឌនគរបាលជាតិ ហើយយកលុយមកតូឡើងជាអធិការខណ្ឌកំបូល អស់លុយជាង៣០ម៉ឺនដុល្លារ...


បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើង ទទួលបានឯកសារនៃពាក្យបណ្ដឹង របស់មន្ត្រីក្រោមឱវាទនៃអធិការខណ្ឌកំបូល អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ឯកជួនណារិន្ទស្នងការនគរបាលរាជធានីភ្នំពេញ និងមានការបកស្រាយចំពោះករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









Powered by Blogger.