នៅមិនទានចប់នោះទេ លោកស្រី ហួត រតនា ស្នើសុំមកអង្គភាពសារព័ត៌មាន ក្នុងករណីស្នើសុំដកប្រាក់តម្កល់ចំនួន ៥០០០(ប្រាំពាន់ដុល្លារ)ពីរដ្ឋបាលស្រុកស្អាង
ផ្សាយចេញនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៦
យោងលើឯកសារ កិច្ចសន្យាទទួលប្រាក់ រដ្ឋបាលស្រុកស្អាង បានទទួលប្រាក់ចំនួន ៥០០០(ប្រាំពាន់ដុល្លារ)ពីឈ្មោះហួត រតនា នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាប្រភេទប្រាក់តម្កល់ សម្រាប់ចូលរួមដាក់គម្រោងប្រកួតប្រជែងអភិវឌ្ឍន៍ផ្លូវនៅភូមិកោះថ្មី តាមរយៈការធ្វើអាជីវកម្មកំពង់ ចម្លងអភិវឌ្ឍន៍នៅភូមិកោះថ្មី រយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ ។
ថវិកានេះ នឹងប្រគល់ជូនម្ចាស់ដើមវិញ នៅពេលដែលសាម៉ីខ្លួនមិនត្រូវបានរដ្ឋបាលស្រុក ទទួលឲ្យ ធ្វើអាជីវកម្មអភិវឌ្ឍកំពង់ចម្លងនេះ ។ ធ្វើនៅថ្ងៃទី២៦ ខែមករាឆ្នាំ ២០១៨ស្នាមមេដៃអ្នកប្រគល់ហួត រតនា និង ហត្ថលេខាអ្នកទទួល ជឺ គីមហៃ ។
យោងឯកសារ សុំណើររបស់លោកស្រី ហួត រតនា ចូលសាលាស្រុកស្អាង លេខ ០៥៦ សស ថ្ងៃទី៣០ខែ កក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង១០និង៥៨នាទី នាងខ្ញុំ ឈ្មោះ ហួត រតនា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 020246688 មានទីលំនៅបច្ចុប្បន្ន ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
សូមគោរពជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលស្រុកស្អាងជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ ៖ សំណើរសុំដកប្រាក់តម្កល់នៅសាលាស្រុកស្អាង ចំនួន៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ អាមេរិក) មកវិញ ។
តបតាមកម្មវត្ថុខាងលើ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម អភិបាលនៃ គណៈអភិបាលស្រុកស្អាង មេត្តាជ្រាបថា ៖ ចាប់ពីឆ្នាំ២០១៨មកនាងខ្ញុំបានធ្វើអាជីវកម្មកំពង់ចម្លង ពី ព្រែកតាឡៃទៅកោះថ្មី នាងខ្ញុំក៏បានតម្កល់ប្រាក់នៅសាលាស្រុកស្អាងចំនួន ៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ) ដើម្បីធ្វើអាជីវកម្មបានកម្រៃមួយផ្នែកផ្គត់ផ្គង់ជីវភាពគ្រួសារខ្វះខាត និងមួយផ្នែតទៀតយកទៅកសាងអភិវឌ្ឍ ន៍ក្នុងភូមិ-ឃុំ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរបស់នាងខ្ញុំត្រូវផុតសុពលភាពនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឥឡូវកំពង់ចម្លងរបស់នាងខ្ញុំត្រូវបានបិត។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម អភិបាលនៃគណៈអភិបាល ស្រុកស្អាង មេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្ដីអនុគ្រោះ។
សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលស្រុកស្អាង មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីនាងខ្ញុំ។
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ធ្វើនៅស្អាង, ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ ស្នាមមេដៃស្តាំហួត រតនា ។
យោងបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មាន ជាមួយលោក ណុប ដារា អភិបាលរងខេត្ត តាមរយៈទូរស័ព្ទលេខ ០៨៩៧៧៧០២៧ លោកបានបញ្ជាក់ថា លោកមិនបានទទួលរឿងនេះតទៅទៀតនោះទេ សូមទំនាក់ទំនងទៅខាងស្រុក ។
យោងបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មាន ជាមួយលោកសេង វុធ អភិបាលរងស្រុក តាមរយៈទូរស័ព្ទលេខ ០១៧៣៥៥៦៦៥លោកបានបញ្ជាក់ថា លោកមិនទាន់បានទទួលឯកសារស្នើសុំនោះទេ ចាំទំនាក់ទំនងទៅរដ្ឋបាលស្រុកស្អាងទៅ ។
ក្រុមការងារអង្គភាពសារព័ត៌មានបានបានទំនាក់ទំនងទៅរដ្ឋបាលស្រុកស្អាងតាមរយៈទូរស័ព្ទលេខ០១២៩៤៣៨៦៥ខលចូល តែលោកស្រីមិនបានលើកនោះទេ ប្រហែលជាជាប់រវល់។
យោងបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី០១ខែតុលាឆ្នាំ២០២៦ យោងតាមសុំណើររបស់លោកស្រី ហួត រតនាបានបញ្ជាក់ថា ជិតបីខែហើយ នៅតែបាត់ដំណឹងឈឹង ។
អង្គភាពសារព័ត៌មាន ស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល សូមមេត្តា ជួយអន្តរាគមន៍ ក្នុងការពន្លឿននិតិវិធី ដោយក្តីអនុគ្រោះ ដើម្បីអោយលោក ស្រី បានទទួលប្រាក់តម្កល់ចំនួន ៥០០០(ប្រាំពាន់ដុល្លារ)ពីរដ្ឋបាលស្រុកស្អាង យកទៅប្រើប្រាស់ ខណៈលោកស្រីកំពុងតែជួប ផលលំបាក ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ



Post a Comment