ប្រជាពលរដ្ឋនិងក្រុមអាជីវករជាង១០០គ្រួសារ តំណាងចំនួនសរុបជាង១០០០គ្រួសារ បានជួបជុំគ្នា នៅស្ថានីយ៍ ថ្លឹងរថយន្តផ្លូវជាតិលេខ៣ ម្តុំដើមរកាដើម្បីស្នើសុំ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន វគ្គ១

 



ផ្សាយចេញនៅថ្ងៃទី ២៣ខែតុលាឆ្នាំ២០២៦

ខេត្តកណ្តាល : ប្រជាពលរដ្ឋនិងក្រុមអាជីវករជាង១០០គ្រួសារ តំណាងចំនួនសរុបជាង១០០០គ្រួសារ ស្នើនិង១០% បានជួបជុំគ្នា ស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ៣ ម្តុំដើមរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីស្នើសុំ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយសម្របសម្រួល ចំពោះរថយន្តផ្ទុកទំងន់ខ្នាតធុនតូចនិងធុនធំធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិតាមគោលដៅផ្សេងៗមួយចំនួននៅ

ក្នុងប្រទេសកម្ពុជា ។

នៅវេលាម៉ោង៨:៣០នាទីតាមបទសម្ភាសន៍ អ្នកតំណាងក្រុមអាជីវករដែលមាន អ្នកតំណាងដោយ៖១. ឈ្មោះងឹមសុភឿន ២. ឈ្មោះទូ សង្ហារ៣. ឈ្មោះឃឹម សុភ័ណ្ឌ ៤. ឈ្មោះវ៉ាន់ ថា ៥. ឈ្មោះជឹម បញ្ញា

យោងតាមខ្លឹមសារទាំងស្រង់យើងខ្ញុំទាំងអស់ គ្នាជាអាជីវករ ប្រើប្រាស់យានយន្តទាំងអស់ទូទាំងប្រទេសបច្ចុប្បន្ន ភាពជួបការលំបាកក្នុងការដឹកទំនិញក្នុង ការផ្គត់ផ្គង់ ទៅតាមបណ្តាលខេត្ត ក្រុង រាជធានី ។

យោងៈលក្ខណៈបច្ចេកទេសជាក់ស្តែងរបស់រថយន្ត និងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងវិញ្ញាបនបត្រត្រួត ពិនិត្យលក្ខណៈបច្ចេកទេសនិងជាម្ចាស់រថយន្តដឹកជញ្ជូនទូទាំងប្រទេស ។

យើងខ្ញុំទាំងអស់គ្នា សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាបថាដោយសារតម្រូវការជាក់ស្តែង នៃការ ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញក្នុងជីវភាពប្រចាំថ្ងៃ និងដើម្បីចូលរួមចំណែក សម្រួលដល់ការដឹកជញ្ជូនឱ្យកាន់ តែមានប្រសិទ្ធភាពដោយផ្អែកលើលក្ខណៈបច្ចេកទេសជាក់ស្តែងនៃរថយន្តដែលអាចធានាបាននៃរថយន្តដែលអាច ធានា បាននូវសុវត្ថិភាព យើងខ្ញុំទាំងអស់គ្នាសូមតំណាង ឱ្យប្រជាពលរដ្ឋនិងអាជីវករព្រមទាំងម្ចាស់រថយន្ត ស្នើសុំការអនុញ្ញាតកែសម្រួលទម្ងន់ផ្ទុកសរុប (ទម្ងន់រថយន្តរួមទាំងទំនិញ) ទៅតាម ប្រភេទភ្លៅ ដូចមានរាយនាមក្នុងតារាងខាងក្រោម៖ ប្រភេទរថយន្ត (តាមចំនួនភ្លៅ)សំណើសុំដំឡើងទម្ងន់ផ្ទុកសរុប

ឡានភ្លៅ ២ ដឹកចុះ២២ តោន

ឡានភ្លៅ ៣ ដឹកចុះ៣០ តោន

ឡានភ្លៅ ៤ ដឹកចុះ៣៥ តោន

ឡានភ្លៅ ៥ ដឹកចុះ៤០ តោន

ឡានភ្លៅ ៤ V1 ដឹកចុះ៤០ តោន

ឡានភ្លៅ ៥ V1ដឹកចុះ៤៥ តោន

សូមបញ្ជាក់ផងដែលថា នៅវេលាម៉ផងថ្ងៃខែឆ្នាំដដែល មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមានដូចជា លោក សេងឈួន ប្រធានជញ្ជីង ថ្លឹងរថយន្តចល័តទូទាំងប្រទេស តំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ណុប ដារា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក ឆេង សំអឿនស្នងការរងតំណាងដល់ខ្ពង់ខ្ពស់របស់

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកចេងភិន មន្ត្រីគ្រប់គ្រងជញ្ជីង ផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹង និងលោកមន្ត្រីកងរាជអាវុធហត្ថ ជាច្រើននាក់បានចូលរួម ជួយរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវជាត់លេខ៣ផងដែរ ។

លោក សេងឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស តំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកមានប្រសាសន៍ថា ក្នុងនាមលោកជាអ្នកតំណាង លោកសូមទទួលយកសុំណើរ ដែលបងប្អូនអាជីវករស្នើសុំ សូមបងប្អូនរៀបចំឯកសារបែបរដ្ឋបាល ដើម្បីគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងសុំពេលពីរឬបីថ្ងៃ និងជូនដំណឹង មកបងប្អូនអាជីវករវិញ។ 

សូមបញ្ជាក់ផងដែលថា ការជួបជុំគ្នា របស់ក្រុមអាជីវករ ធ្វើដោយសន្តិវិធី សន្តិភាព ប្រកបដោយក្រុមសីលធម៌ និងមានសណ្តាប់ធា្នប់បានល្អ មិនមានការកក់ស្ទះចរាចរណ៍អ្វីឡើយ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយក្រុមសីលធម៌និងវិជ្ជាជីវៈមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។






















Powered by Blogger.