សមត្ថកិ្ចចុះបង្ក្រាបល្បែងស៊ីសងនៅទីតាំងតារាងបាល់ជ្រោយចង្វារ ដោយឃាត់ខ្លួនបានចំនួន០៩នាក់

 ភ្នំពេញ ៖ ទីតាំងលួចលាក់បើកល្បែ.ងស៊ីសងមួយកន្លែងនៅតារាងបាល់ទះ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបដោយឃាត់ខ្លួនមនុស្សចំនួន០៩នាក់(ស្រី០១នាក់) និងដកហូតសម្ភារៈពាក់ព័ន្ធនឹងល្បែ.ងស៊ីសងមួយចំនួន ។

ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦  ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលចុះបង្ក្រាបកម្លាំងនគរបាលជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ពីទីតាំងបើកល្បែ.ងស៊ីសងគ្រប់ប្រភេទដូចជា មាន់ជ.ល់អនឡាញ បៀរ អាប៉ោងជាដើមហើយត្រូវបានកម្លាំងនគរបាលចុះធ្វើការឡោមព័ទ្ធបង្ក្រាប់តែម្តង ។

តាមព័ត៌មានអោយដឹងថា មុនពេលកើតហេតុ ក្រុមអ្នកញៀ.នល្បែ.ងបានជួបប្រមូលផ្តុំគ្នាលេងបៀរ និងភ្នា.ល់មាន់អនឡាញយ៉ាងកុះករហើយត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ហើយក្រុមអ្នកលេងល្បែ.ងរត់ប្រសា.ចគេចខ្លួន ។

តាមនគរបាលបានអោយដឹងថា មនុស្សចំនួន៩នាក់ ក្នុងនោះមាននារីម្នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតបានបៀរ និងកុំព្យូទ័រ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

តាមព័ត៌មានអោយដឹងទៀតថា ទីតាំងតារាងបាល់ខាងលើបានបើកល្បែ.ងស៊ីសងលួចលាក់ជាយូរមកហើយ ហើយត្រូវបានអាជ្ញាធរខណ្ឌធ្លាប់ចុះបង្ក្រាបម្តងមកហើយ និងនគរបាលមូលដ្ឋានចុះធ្វើកិច្ចសន្យាបញ្ឍប់ តែម្ចាស់មិនស្តាប់នៅតែបន្តបើកល្បែ.ងស៊ីសងទៀត ។

មនុស្សប្រុសស្រីទាំង០៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕



Powered by Blogger.