ផ្លូវលេខ១៩៨សង្កាត់បឹងព្រលិត ត្រូវបានអាជីវករលក់ដូរ យ៉ាងអណាធិបតេយ្យ ចំណែកអាជ្ញាធរនិងមន្ត្រីមូលដ្ឋាន មិនគួរមើលរំលង វគ្គ១
រាជធានីភ្នំពេញ: ផ្លូវលេខ១៩៨សង្កាត់បឹងព្រលិតខណ្ឌ៧មករា
រាជធានីភ្នំពេញ ត្រូវបានអាជីវករលក់ដូរ
យ៉ាងអណាធិបតេយ្យ ចំណែកអាជ្ញាធរនិងមន្ត្រីមូលដ្ឋាន មិនគួរមើលរំលង ឬមួយលោកមន្ត្រីកំពុងតែដេកលង់លក់
ភ្លេចខ្លួនជាមន្ត្រី ត្រូវបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋ សូម្បីតែផ្លូវសាធារណៈ សំរាប់ធ្វើដំណើរឆ្លងកាត់
ក៏មន្ត្រីលោកមើលមិនឃើញ។
អាជីវករលក់ដូរ បន្លែផ្លែឈើត្រី សាច់ ជាងច្រើនប្រភេទសំរាប់ផ្គត់ផ្គង់ដល់
ប្រជាពលរដ្ឋប្រចាំតំបន់ ក្នុងការធ្វើម្ហូបអាហារបរិភោគ និងលក់ សម្ភារ: ផ្សេងៗជាច្រើន នៅលើផ្លូវសាធារណៈ
ធ្វើឲ្យមានការកក់ស្ទះ ចរាចរណ៍នៅលើដងផ្លូវសាធារណៈជាច្រើនឆ្នាំកន្លងទៅ ។
យោងតាមរូបភាព
ដែលក្រុមការងារអង្គភាពសារព័ត៌មានយើង បានធ្វើដំណើរឆ្លងកាត់ និងសូមធ្វើសេចក្តីរាយការណ៍
ជាបឋម ជូនលោកថេង សុផល អភិបាលនៃគណ: អភិបាលខណ្ឌ៧មករា និងលោក
អធិការនគបាលខណ្ឌ៧មករា សូមមេត្តាជ្រាបជា ព័ត៌មាន។ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ
សន្តិសុខ សុវត្ថិភាព និងសុខភាពចំណីអាហារជូនប្រជាពលរដ្ឋ។
យោងឯលសារភ្ជាប់
របស់រដ្ឋបាលខណ្ឌ អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង
អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ
និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង
និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទីតាំង ខាងលើដោយក្តីអនុគ្រោះ។
ដោយឡែកក្រុមអាជីវករ បិទផ្លូវសាធារណ:របស់រដ្ឋ
មកលក់ដូរយ៉ាងអណាធិបតេយ្យ ធ្វើអោយមហាជន និងអង្គការសង្គមស៊ីវិល
ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ មិនសរសើរមិនបាន
ចំពោះមន្ត្រីសណ្តាប់ធ្នាប់ ដែលបំពេញកាតព្វកិច្ចយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ
តើហេតុអ្វីបានជាមើលរំលង ទីតាំងខាងលើទៅវិញ ភាពអណាធិបតេយ្យលក់ដូរ ផ្លូវសាធារណ:របស់រដ្ឋ
យោងតាមរូបភាពវីដេអូ ក្រុមការងារអង្គភាពសារព័ត៌មានយើងថតបាននៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៦ថ្មីៗ
ហ៊ុយៗនេះ បានបញ្ជាក់យ៉ាងច្បាស់ ពីយុទ្ធសាស្ត្រក្នុងការដឹកនាំប្រចាំតំបន់
ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ
សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ និងជាគណ:មេបញ្ជាការគ្រប់គ្រងសម្បត្តិរដ្ឋ គួរតែចាត់វិធានការណាមួយ
ចំពោះក្រុមអាជីវករលក់ដូរទាំងនោះ ជៀសវាងការកក់ស្ទះនៅលើដងផ្លូវ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង
អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ











Post a Comment