អីយ៉ាស់ សាងសង់រំលោភ លើដីចំណីផ្លូវសាធារណៈស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែង និងផ្លូវ ៣៣៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង តើមន្ត្រី រដ្ឋបាលបាត់ទៅណាអស់ វគ្គ១
បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់តាមបណ្តោយមហាវិថីព្រះមុនីវង្សវង្ស កែងនិងផ្លូវ ៣៣៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បានសង្កេតឃើញ ការសាងសង់រំលោភដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើនតែមិនដឹងថា មានលិខិតអនុញាតិពីខាងណានោះទេ
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងតាម ស្ថានភាព ជាក់ស្តែង នៃការធ្វើរបងហ៊ុំព័ទ្ធ បិទមិនអោយប្រជាពលរដ្ឋធ្វើដំណើរ ថ្មើរជើងឆ្លងកាត់ ទៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលមានទៅតាំងខាងលើ តើក្រសួងនិងស្ថាប័នណា ចេញលិខិតអនុញាតិអោយធ្វើបែបនេះ ?
អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការជូន លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន ក្នុងនាមជាមន្ត្រីបំរើការងារ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្តិភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ
តើ មន្ត្រីសណ្តាប់ធ្នាប់ ប្រចាំតំបន់ កំពុងតែដេកលុងលក់ ឬមួយយ៉ាងណា បានជាទុកបណ្តោយ មានការហ៊ុំទ័ព្ធរបង នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ យ៉ាងគឃ្លើន ចំណែកមន្ត្រីជំនាញមិនគួរមើលរំលង។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអធីវី ស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


Post a Comment