ប្រជាពលរដ្ឋប្រហែលជាង១០០នាក់ផ្ទុះការតវ៉ានៅវត្តស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយ ចំពោះចៅអធិការវត្ត លក់ដីក្នុងវត្ត



ខេត្តកណ្ដាល ប័ត៌មានបឋម ប្រជាពលរដ្ឋផ្ទុះការតវ៉ា នៅក្នុងបរិវេណវត្តសកតៅកន្លែង ស្ថិតនៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល។

 ករណីដែលប្រជាពលរដ្ឋប្រមាណជាង ១០០នាក់កំពុងផ្ទុះការតវ៉ានេះ ដោយសារពួកគាត់សម្តែងការមិនពេញចិត្ត ចំពោះព្រះចៅអធិការវត្តស្តៅកន្លែង ពុះដីក្នុងវត្តក្នុងការលក់ទៅឱ្យពុទ្ធបរិស័ទដែលមានបំណងធ្វើចេតិយក្នុងការដង្កល់ធាតុគោរពបូជាសក្ការៈ ។នៅក្នុងនោះយើងឃើញអាជ្ញាធរនិងសមត្ថកិច្ចប្រចាំតំបន់មកធ្វើកិច្ចអន្តរាគមន៍យ៉ាងច្រើនកុះករផងដែរ។

បើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៥នេះបានឲ្យដឹងថាមានប្រជាពលរដ្ឋម្នាក់ដែលគេស្គាល់ថា ឈ្មោះស្រស់ត្រូវបានមន្ត្រីសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុផងដែរ តែនៅមិនដឹងថាការឃាត់ខ្លួននោះមានបទល្មើសអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ។ 

នៅក្នុងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់មានការបកស្រាយណាមួយ ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅឡើយនោះទេ  យោងតាមក្រុមការងារអង្គភាពសារព័ត៌មានយើងចុះទៅដល់កន្លែងកើតហេតុ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។







Powered by Blogger.