មន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាល បានចេញសេចក្តីប្រកាសថាសំណង់រឹងមាំ របស់លោកស្រីលន វត្តី នៅ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលអត់មានច្បាប់ទេ តើស្ថាប័ននិងមន្ត្រីពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ វគ្គ១
ខេត្តកណ្ដាល: សំណង់រឹងមាំ១កន្លែង
នៅជាប់មាត់ទន្លេមេគង្គ ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយស្រុកមុខកំពូល
ខេត្តកណ្ដាល នៅពេលនេះកំពុងឡើងកំដៅ ដោយម្ចាស់កម្មសិទ្ធិសាងសង់គ្មានលិខិតអនុញាត សាងសង់នោះទេ
។
នេះបើ យោងលិខិត១ច្បាប់ចុះថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៥ របស់លោកប្រាក់ ឡាក់
ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាល ផ្ញើជូនលោកស្រី លន វត្តី អាយុ ៣៣ឆ្នាំ
សញ្ជាតិខ្មែរ រស់នៅផ្ទះលេខ ២៧ ផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់បុកគ្រិអសាងសង់នោះមិនមានច្បាប់ទេ។
លិខិតនោះបានឲ្យដឹងអំពីកម្មវត្ថុស្តីពីការសាងសង់សំណង់រឹងមាំទប់ច្រាំងទន្លេ
ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រោយមេត្រីក្រោមឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល
ខេត្តកណ្តាល ។
ប្រធានមន្ទីរធនធានទឹក
និងឧតុនិយមខេត្តកណ្ដាលសូមជម្រាបមកលោកស្រី លន វត្តី ជ្រាបថា ៖ សំណង់
រឹងមាំ០១កន្លែងសាងសង់ដើម្បីទប់ច្រាំងទន្លេដែលមាននិយាមកា X= 501377, Y= 1301223
ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ជារបស់លោកស្រី លន វត្តី ដែលជា ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ
០៨០៧០៩០៦ – ០២០១ ក្បាល ដីលេខ
២០១ ពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយទេ ។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤
ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨
ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់
ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក យី យ៉េន អភិបាលស្រុក មុខកំពូលនិងជាគណ:មេបញ្ជា
ការឯកភាពស្រុក គួរតែចាត់វិធានការ ចំពោះម្ចាស់សំណង់អត់ច្បាប់
បុគគ្រិះសាងសង់ចាក់ដីចូលច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ
យកមកធ្វើជារបស់កម្មសិទ្ធិរបស់ខ្លួន យ៉ាងណាវិញ បន្ទាប់ពីប្រធានមន្ទីរធនធានទឹក និង
ឧតុនិយម ចេញសេចក្តីប្រកាស សំណង់រឹងដែលមានទីតាំងខាងលើ នៅរក្សាភាណស្ងៀមស្ងាត់ ។
តើឯកឧត្តមគួចចំរើន អភិបាលនៃ គណៈអភិបាល
ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋ ចាត់វិធានការយ៉ាងណាវិញ
ចំពោះ បុគ្គលដែលមានឥទ្ធិពល មានលុយមានអំណាចខាងលើនេះ ។
ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង សំណង់ខុសច្បាប់
និងការចាក់ដីបំពានចូលច្រាំងទន្លេ នៅរយ:ពេលកន្លងមកនេះ កាន់តែរីកដូចផ្សិតនៅក្នុងទឹកដីខេត្តកណ្តាល មានពេលខ្លះ មាន(សជណ)របស់អភិបាលខេត្តចេញសេចក្តីប្រកាស
ជាសាធារណៈ ព្រៀបដូចជា ក្រដាសសមួយសន្លឹក
ដែលមិនអាចអនុវត្តទៅលើម្ចាស់សំណង់រឹងចាក់ដីបំពានរំលោភទន្ទ្រានសម្បត្តិរដ្ឋ
មកធ្វើជាម្ចាស់កម្មសិទ្ធិផ្តាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច
តើសំណង់រឹងរំលោភបំពានទាំងនោះរឹងជាងការអនុវត្តច្បាប់ ឬអនុក្រិត្យ របស់រាជរដ្ឋាភិបាលរឹងជាង
។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមគួចចំរើន
អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល និងជួយបំភ្លឺជាសាធារណ:ក្នុងករណីខាងលើ ដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំថា
ការអនុវត្តច្បាប់ បែបស្តង់ដាពីរ ឬមួយអាចនិយាយបានថា មន្ត្រីដែលបើកប្រាក់ខែពីរដ្ឋបែបជាមិនអនុវត្តច្បាប់និងកំពង់តែដេកលុងលក់។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ








Post a Comment