ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១២នាក់ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៥
(បន្ទាយមានជ័យ) ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ ទោស ដល់ទណ្ឌិតចំនួន ១២នាក់ ស្រី២នាក់ ចំនួន ៣ខែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបបន្ទាយមានជ័យលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានមានប្រសាសន៍អោយដឹងថា៖ ព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើ ការ បន្ធូបន្ធោយទោស ទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ ២០២៦ ចំនួន ១២ នាក់ ស្ត្រី ២ នាក់ ក្នុងនោះ បន្ធូរបន្ថយទោសចំនួន ៣ខែ។
ក្នុងពិធីបន្ធូបន្ថយទោសនោះលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានមានប្រសាសន៍ថាជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះសរុបមានប្រហែល ចំនួន ២.៩៥៣ នាក់ ក្នុង ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។ ជាពិសេស អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា៖ ជនជាប់ឃុំទាំងអស់ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង។
ថ្លែងក្នុងឱកាសនោះលោក ឃូ ពៅ អភិបាលរងខេត្តបានមានប្រសាន៍ថា៖ ការបន្ធូបន្ថយដល់ទណ្ឌិតថ្ងៃបុណ្យ ៧ មករា មានចំនួន១២នាក់ ក្នុងបន្ធូបន្ថយទោសយះពេល៣ខែ សម្រាប់អ្នកទោសជិតផុតកំណត់និងបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះ។
លោក ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕














Post a Comment