លិខិតទទួលប្រាក់របស់លោក អូន ណារិទ្ធហៅ(ដា)ធ្វើការជាមួយ លោកឧត្តមសេនីយ៍ ទុំ សុទ្ធី ហៅ(ធូ) យកប្រាក់រត់ការចូលក្របខ័ណ្ឌរដ្ឋនៅក្នុងអំឡុងឆ្នាំ២០១៥ គម្រប់ខួប១០ឆ្នាំហើយល្មមសងប្រាក់ទៅម្ចាស់ដើមវិញវគ្គ២
ខេត្តកំពត÷បន្ទាប់ពីប្រជាពលរដ្ឋជនរងគ្រោះស្នើសុំមកអង្គភាពអ្នកសារព័ត៌មាននៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤កន្លងទៅ
និងមានការផ្សាយជាសាធារណ:នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ រួចម្តងហើយទៅលើបណ្តាញទំនាក់ទំនងសង្គម
ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ ទុំ សុទ្ធី
ហៅ(ធូ )អតីតស្នងការរងខេត្តកំពត និង ជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាលស្នងការដ្ឋាននគរបាលជាតិនាពេលបច្ចុប្បន្ន
រួមទាំង លោក អូន ណារិទ្ធ ហៅ(ដា)ដែលបានអះអាងថា ធ្វើការ កងអង្គភាពការពារផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី
កាលពីឆ្នាំ២០១៥ ។
យោងលិខិតទទួលប្រាក់ចុះនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ដែលមានខ្លឹមសារទាំងស្រុងខ្ញុំបាទឈ្មោះអូនណារិទ្ធ
ហៅ(ដា )ធ្វើការនៅ កងអង្គភាពការពារផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានទទួលប្រាក់ពីឈ្មោះញឹម
រ៉ាវិនចំនួន៤០០០USDបួនពាន់ដុល្លារអាមេរិកដើម្បីទៅរត់ការ ។
បើរត់មិនបានសម្រេច ខ្ញុំបាទនិងប្រគល់ អោយវិញគ្រប់ចំនួន។
លិខិតទទួលប្រាក់មួយច្បាប់នេះ មានបញ្ជាក់ពីស្នាមមេដៃអ្នកប្រគល់
ស្នាមមេដៃអ្នកទទួលព្រមទាំងស្នាមមេដៃសាក្សីច្បាស់លាស់ បើយោងសម្តីរបស់លោក ញឹម ប្រុស
បានបញ្ចាក់មកអង្គភាពសារព័ត៌មានស៊ីអេចអធីវី លោកឧត្តមសេនីយ៍ទោទុំ សុទ្ធី ហៅធូ ជាអ្នកសរសេរដោយផ្ទាល់
ដោយលោកយកឈ្មោះអូន ណារិទ្ធ ហៅ(ដា)ជាអ្នកទទួលជំនួស តែប៉ុណ្ណោះ ។
លោក ញឹមប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ដាសស្ករ ឃុំបឹងសាលាខាងជើង
ស្រុកកំពង់ត្រាចខេត្តកំពតបានស្នើសុំដល់អង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយសារជាថ្មី
នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៥ បានធ្វើបទសម្ភាសន៍តាមរយ:ទូរស័ព្ទរបស់ជនរងគ្រោះ
បានរៀបរាប់ដោយទុក្ខក្រៀមក្រំ ពីព្រោះនៅពេលបច្ចុប្បន្ន នេះរូបលោក មិនមានលុយ
ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយសារលុងជឿ សំដី លោក អូន ណារិទ្ធហៅ(ដា)ដែលធ្វើការនៅកងអង្គរក្ស
និងលោកឧត្តមសេនីយ៍ទោ ទុំ សុទ្ធី ហៅ(ធូ) ដែលបានបញ្ជាក់ពីតួនាទី យោងតាមឯកសារ
ទទួលប្រាក់ពីលោក ចំនួន៤,០០០USD(បួនពាន់ដុល្លារអាមេរិក)
ជាថ្នូរក្នុងការរត់ការឈ្មោះចូលក្របខ័ណ្ឌរដ្ឋ នៅក្នុងអំឡុងឆ្នាំ២០១៥និងបង់ប្រាក់នៅក្នុងអំឡុងឆ្នាំ២០១៦
ចំនួន១,០០០
USD (មួយពាន់ដុល្លារអាមេរិកបន្ថែមទៀត
ព្រមទាំងថ្ងៃបាយ២តុ) មកដល់ពេលបច្ចុប្បន្ននេះគម្រប់ខួប១០ឆ្នាំល្មម ។
លោក តែម សារិទ្ធដែលជាសាក្សីមួយរូប
បានបញ្ចាក់ប្រាប់អង្គភាពសារព័ត៌មានយើង នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៥ វេលាម៉ោង១៨:៥៥នាទី យ៉ាងដូច្នេះថា លោកឧត្តមសេនីយ៍ទោទុំ សុទ្ធី ហៅ(ធូ)និងលោក អូន ណារិទ្ធ ហៅ(ដា)គឺជាដៃគូរសហការណ៍ជាមួយគ្នា
បើចង់ដឹងលេខទូរស័ព្ទលោក អូន ណារិទ្ធ ហៅ(ដា)សួរលោកទុំ សុទ្ធីទៅដឹងហើយ។
លោកឧត្តមសេនីយ៍ទោ ទុំ សុទ្ធី ហៅ( ធូ )មានលេខទូរស័ព្ទ.០៩៧៩៩៩
១៦៧៧ និង០១៦ ៨៧ ៥៧ ៥៧ ខណៈក្រុមគ្រួសារជនរងគ្រោះ ព្យាយាម ទំនាក់ទំនងជាហូរហែ តែលោកមិនទទួលទូរស័ព្ទនោះទេ
ដោយឡែកលោកឧត្តមសេនីយ៍ទោ ទុំ សុទ្ធី ហៅ( ធូ )បានឆ្លើយឆ្លងជាមួយកូនស្រីរបស់លោក ញឹម
ប្រុស ថាចង់ប្តឹងអីប្តឹងទៅ ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទ ០១៦
៨៧ ៥៧ ៥៧ទៅលោក ឧត្តមសេនីយ៍ទោ ទុំ សុទ្ធី ហៅ(ធូ)នៅថ្ងៃទី ៣០ខែតុលាឆ្នាំ២០២៥ មានអ្នកទទួល
តែសម្លេងជាមនុស្សស្រីលើកហើយក៏បិទទៅវិញ។ នៅក្នុងករណីខាងលើនេះផងដែរ អង្គភាពសារព័ត៌មានយើង
សង្ឃឹមថា លោក ឧត្តមសេនីយ៍ទោ ទុំ សុទ្ធី ហៅ(ធូ)អតីតស្នងការរងខេត្តកំពត និង ជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាលស្នងការដ្ឋាននគរបាលជាតិនាពេលបច្ចុប្បន្ននិងជួយស្រាយបំភ្លឺ
និងរកដំណោះស្រាយ ដោយសន្តិវិធី សងប្រាក់ទៅជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿង។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសូមមេត្តាជួយអន្តរាគមន៍ ក្នុងករណីខាងលើ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។


Post a Comment