អង្គភាពសារេព័ត៌មានយោងតាមការស្នើសុំរបស់ប្អូនស្រី ដើម្បីជួយផ្សព្វផ្សាយរកជនសប្បុរស ក្នុងការឧបត្ថម ដល់លោក ម៉ន គឹមហុង វរសេនីយ៍ឯក កងពលលេខ៧០ ត្រូវបានទទួលបេសកម្ម ទៅឈរជើងការពារទឹកដី ក្នុងតំបន់ទី៣ ប្រាសាទតាក្របី ថ្មដូន តាំងពីខែមិថុនា ឆ្នាំ២០២៥ដោយសារមានការខ្វះខាត

 



បងប្រុសនាងខ្ញុំ ឈ្មោះ ម៉ន គឹមហុង វរសេនីយ៍ឯក កងពលលេខ៧០ ត្រូវបានទទួលបេសកម្ម ទៅឈរជើងការពារទឹកដី ក្នុងតំបន់ទី៣ ប្រាសាទតាក្របី ថ្មដូន តាំងពីខែមិថុនា ឆ្នាំ២០២៥។

 អស់រយៈពេលជាច្រើនថ្ងៃក្រោយពេលប្រឈមមុខជាមួយទ័ពថៃ ដែលមានទីតាំងផ្ទាល់នោះ ស្ថានភាពកាន់តែតឹងតែង មិនអាចដោះស្រាយគ្នាដោយសន្តិវិធីរហូតដល់ មានបង្ករជាសង្គ្រាមសមរភូមិតាំងពីថ្ងៃទី២៤ កក្កដា មក ៥យប់៥ថ្ងៃ។

ក្នុងកំឡុងពេលសង្គ្រាមកើតឡើង តំបន់ដែលឈរនោះ ក៏ទទួរងការវាយប្រហារគ្រប់ប្រ​ភេទ មានទាំងទំលាក់គ្រាប់តាមដ្រូន F16 ផ្សែងពល និងសពា្វវុធ ជាច្រើនកន្លែងក្នុងបញ្ជាការ និងតំបន់ប្រាសាទទាំងថ្ងៃ យប់ ដែលសឹងមិនបានបិតភ្នែកគេងសម្រាកនោះទេ ដើម្បីការការពារប្រាសាទតាក្របី ទឹកដីកម្ពុជាយើង។

ទោះក្រោយពេលសង្គ្រាម១រយៈ មានការសម្រេចតាមបទឈប់បាញ់ហើយក៏ដោយ ក៏នៅតែមិនទាន់ទទួលស្គាល់ថា សុខសុវត្ថិភាពឡើយ នៅតែបន្តឈរការពារតំបន់ប្រាសាទ មិនហ៊ានដកខ្លួនទៅទីណាឆ្ងាយឡើយ បើទោះជាធ្លាប់មានអាការៈសុខភាពដុនដាប ក៏បានត្រឹមសម្រាកព្យួរសេរ៉ូម និងហូបថ្នាំនៅតំបន់កាពារ។

ប៉ុន្តែដោយសារស្ថានភាពសុខភាព មិនធូរស្បើយ អាការៈ ឈឺក្បាល ខ្សោយ វិលមុខ ថប់ ហត់ ប៉ះពាល់ផ្លូវដង្ហើម សូម្បីតែ មណ្ឌលសុខភាពនៅតំបន់ការពារនោះ ក៏មិនអាចព្យាបាលស្រាកស្រាន្តបានឡើយ ដូច្នេះក៏សម្រេចចិត្តស្នើសុំច្បាប់អនុញ្ញាតិមកពិនិត្យនិងព្យាបាលនៅភ្នំពេញ។

 ពេលនេះ ខ្ញុំបាទ ម៉ន គឹមហុង បានកំពុងពិនិត្យ និងតាមដានការព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ១៧៩ អាគារជម្ងឺទូទៅ។

ក្នុងវេលានេះ នាងខ្ញុំ តំណាងបងប្រុសនិងក្រុមគ្រួសារ សូមការសន្តោសប្រណី ដល់ការលើកទឹកចិត្តនាយទាហ៊ានជួរមុខ ពីបងប្អូនម្នាក់១ផងខ្ញុំសូមភ្ជាប់ជាមួយនូវគណនីបងប្រុស និងភរិយាគាត់។

លោក ម៉ន គឹមហុង ទូរស័ព្ទលេខ : 016 779709  ប្អូនស្រីលោក ប្រាជ្ញ ស៊ីណាតទូរស័ព្ទលេខ :0968616616 សូមអរគុណ។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាបងប្អូន និងប្រជាពលរដ្ឋទាំងអស់ និងជួយតាមកំលាំងសុធា ព័ត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើ ដោយក្តីអនុគ្រោះសូមអរគុណ។















Powered by Blogger.