បន្ទាប់ពីអង្គភាពសារព័ត៌មានបានផ្សាយចេញនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីបំភ្លឺ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីកុំអោយមានការភាន់ច្រឡំ វគ្គ២

 



ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ កងរាជអាវុធហត្ថសូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

កងរាជអាវុធហត្ថ បានឃើញគេហទំព័រនិងបណ្ដាញព័ត៌មានសង្គមមួយចំនួន ធ្វើការផ្សព្វផ្សាយដោយលើកឡើងថា បង្ក្រាបគ្រឿងញៀន ប៉េអឹមស្រុកសំពៅលូនឃាត់មនុស្ស៧នាក់បញ្ជូនទៅខេត្ត ជ្រុះបាត់២នាក់ ថែមទាំងបាត់រថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿង

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនបុគ្គលដែលសង្ស័យចំនួន៧នាក់ ជាមួយនឹងវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនប្រមាណ១៧,៩៧ក្រាម, រថយន្តម៉ាកព្រុស ២គ្រឿង, ម៉ូតូ ៣គ្រឿង។ ក្រោយពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធទាំងអស់ បានរកឃើញបុគ្គលដែលសង្ស័យប្រព្រឹត្តបទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ និងវត្ថុតាងរថយន្តព្រុស ១គ្រឿង, ម៉ូតូ ២គ្រឿង, គ្រឿងញៀនមេតាំហ្វេតាមីន (ice)ចំនួនប្រមាណ១៧,៩៧ក្រាម , ទូរស័ព្ទ៥គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, កាំភ្លើងកែច្នៃ ១ដើម បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ចំណែកឯ បុគ្គលចំនួន២នាក់ទៀត ដែលត្រូវជាប្អូននិងជាកូនរបស់ជនសង្ស័យ និងរថយន្តព្រុស ១គ្រឿង, ម៉ូតូ ១គ្រឿង ពុំមានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនោះទេ តំណាងអយ្យការបានអនុញ្ញាតឱ្យវិលទៅលំនៅឋានវិញ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនជ្រាបថា ករណីខាងលើនេះ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអនុវត្តត្រឹមត្រូវតាមនីតិវិធី និងមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ បុគ្គលដែលពាក់ព័ន្ធមានសិទ្ធិពេញលេញប្តឹងតវ៉ាតាមផ្លូវច្បាប់ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

សូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាប។

អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសរសអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ តាមដានព័ត៌មាន នៃអង្គភាពយើងខ្ញុំ

អ្វីដែលជាចម្ងល់ របស់មហាជននិងប្រជាពលរដ្ឋនោះ គឺថតរូប ជនសង្ស័យ នៅមុខមូលដ្ឋាន កងរាជ អាវុធហត្ថស្រុក សំពៅលូន និងវត្ថុតាំងមួយចំនួនដែលពាក់ព័ន្ធមុននិងបញ្ជូនជនសង្ស័យ ទៅកាន់ សាលាដំបូងខេត្តបាត់ដំបង ដែលជាហេតុមានការសង្ស័យ កាតព្វកិច្ចក្នុងនាមជាមន្ត្រី បំរើការងារ ជូនប្រជាពលរដ្ឋ គួរតែសិក្សាមុខសញ្ញាអោយបានច្បាស់លាស់ មិនមែនធ្វើរបាយការណ៍ សាកសួរ តាមក្រោយនោះទេ តើម្ចាស់រថយន្តព្រុសពណ៌ស ស្លាកលេខ ភ្នំពេញ2BI-5977  ជារបស់អ្នកណា អោយពិតប្រាកដ តែទោះបីជាយ៉ាងណាក្តី មុននិងអង្គភាពធ្វើការផ្សព្វផ្សាយ ព័ត៌មាន អង្គភាព សារព័ត៌មានយើង បានខលសូមការបំភ្លឺ ពីសំណាក់ លោក សុខលី មេបញ្ជាការកងរាជអាវុធហេត្ថ ស្រុកសំពៅលូន តាមរយ:លេខទូរស័ព្ទ​0886663331ខលចូលតែមិនលើកទូរស័ព្ទតើព្រោះហេតុអ្វី? ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋមិនតែប៉ុណ្ណោះសូម្បីតែតេឡេក្រាម ក៏លោក សុខលី ប្លុកដែរ ដោយមិនដឹងពីមូលហេតុ។

អង្គភាពសារព័ត៌មានយើងបានខលទៅលោក ឧត្តមសេនីយ៍ត្រី ហែមវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីស្នើសុំការបំភ្លឺ តាមរយ:ទូរស័ព្ទលេខ 0977777782 ខលចូលតែលោកមិនលើក។

អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាត្រួតពិនិត្យ នៅក្នុង ករណី មន្ត្រីក្រោមឱវាទ បំពេញកាតព្វកិច្ច បំរើប្រជាពលរដ្ឋ គួរតែលើកទូរស័ព្ទមិនថា អ្នកសារព័ត៌មានឬប្រជាពលរដ្ឋ ធ្វើសេចក្តីរាយការណ៍ ជៀសវាងមានការភាន់ច្រឡំ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណម្តងទៀតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់រាល់ការផ្សាយព័ត៌មាន ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





















Powered by Blogger.