ប្រជាពលរដ្ឋ ផ្ទុះការតវ៉ាសម្តែងការមិនពេញចិត្តចំពោះចៅអធិការវត្តស្ដៅកន្លែងលក់ដីក្នុងវត្តតែមិនអភិវឌ្ឍន៍ មិនដឹងលុយកសាងវត្តបាត់ទៅណាវគ្គ១

 



ស្រុកកៀនស្វាយ : ប្រជាពលរដ្ឋផ្ទុះការតវ៉ា នៅក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតនៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល ករណីដែលប្រជាពលរដ្ឋប្រមាណជាង ១០០នាក់កំពុងផ្ទុះការតវ៉ានេះ ដោយសារពួកគាត់សម្តែងការមិនពេញចិត្ត ចំពោះព្រះចៅអធិការវត្តព្រះនាមគង់ពន្លឺ ពុះដីក្នុងវត្តលក់ទៅឱ្យពុទ្ធបរិស័ទដែលមានបំណងធ្វើចេតិយ៍ក្នុងការដង្កល់ធាតុគោរពបូជាសក្ការៈ ។

បើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៥នេះ បានឲ្យដឹងថា  ព្រះចៅអធិការរូបនេះតែងតែ លក់ដីក្នុងវត្តទៅឱ្យពុទ្ធបរិស័ទដែលមានបំណងធ្វើចេតិយ៍ក្នុងការដង្កល់ធាតុគោរពបូជា  តែអ្វីដែលប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តនោះ គឺលុយដែលបានលក់ដីទាំងនោះ មិនដែលកសាងអ្វីទាល់តែសោះ កក្តាទាំងនេះហើយ ដែលជាហេតុកើតមានការតវ៉ានេះកើតឡើង។

តើរឿងអាថ៌កំបាំងនៅពីក្រោយខ្នងព្រះតេជគុណគង់ពន្លឺ ដែលជាព្រះចៅអធិការវត្តស្តៅកន្លែង គឺជារឿងអ្វីអោយពិតប្រាកដ? នៅថ្ងៃទីខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនប្រជាពលរដ្ឋ ម្នាក់ដែលគេស្គាល់ថា ឈ្មោះ ស្រស់បន្ទាប់ពីគាត់បានយកទូរស័ព្ទថតសកម្មភាពប្រជាពលរដ្ឋដែលកំពុងធ្វើការតវ៉ា ហើយក៏ត្រូវបានដោះលែងវិញបន្ទាប់ពីសារព័ត៌មានយើងផ្សាយប្រហែល៥នាទី។
សិទ្ធិរស់រៀនមានជីវិត និងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ តែងតែកើតមានឡើងនៅទីកន្លែងណា ដែលមានភាពមិនប្រក្រតី  ប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិ និងផ្សព្វផ្សាយទៅលើបណ្តាញសង្គម ដើម្បីចូលរួមជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រាយការណ៍ចំពោះភាពអសកម្មទាំងឡាយ នៅក្នុងនោះសំនួរសួរថា អាជ្ញាធរមូលដ្ឋានមានទាំងប្រជាការពារភូមិ និងដែនសកម្មកិច្ចរបស់មេប៉ុស្តិ៍នគរបាលឃុំដីឥដ្ឋ ដាក់កម្លាំង ការពារសណ្តាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាពលរដ្ឋឬ មួយដាក់ទាំងនោះមកការពារព្រះចៅអធិការវត្ត គង់ពន្លឺ?

ហើយនៅក្នុងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់មានការបកស្រាយណាមួយ ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនៅឡើយនោះទេ 
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និងជួយបំភ្លឺជាសាធារណ
: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ដោយសារការឃាត់ខ្លួនប្រជាពលរដ្ឋដែលមិនមានកំហុស ក្នុងនាមជាមន្ត្រីបំរើការងារសាធារណ: តើនេះជាទង្វើដែលមន្ត្រីអនុវត្តច្បាប់ឬមួយយ៉ាងណា? បើយោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃ កាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ ពេលដែលផ្ទុះការតវ៉ាជាមួយព្រះសង្ឃព្រះនាមគង់ពន្លឺដែលស្ថិតនៅក្នុងវត្តស្ដៅកន្លែង កាលពីថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។
អង្គភាពអ្នកសារព័ត៌មានយើង លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្ដាលនិងចុះអធិការកិច្ច ចុះត្រួតពិនិត្យចំពោះព្រះតេជគុណគង់ពន្លឺ ដែលជាព្រះចៅអធិការវត្តស្ដៅកន្លែងដោយក្តីអនុគ្រោះ។

(យុត្តិសាស្ត្រចាប់មាន់គម្រាមស្វា នាសម័យបច្ចុប្បន្ននេះ មិនមានប្រសិទ្ធភាពនោះទេ សម័យបច្ចេកវិទ្យាទំនើបផ្សព្វផ្សាយរហ័សទាន់ចិត្តទំនាក់ទំនងទៅលើបណ្ដាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋមានគ្រប់ដៃក្នុងការបញ្ចេញមតិ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមកិច្ចអន្តរាគមន៍)

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។








Powered by Blogger.