នៅមិនទាន់ចប់នោះទេបន្ទាប់ពីសាលក្រម របស់តុលាការខេត្តកណ្តាល បានប្រកាសជាផ្លូវការនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ វគ្គ២១
ខេត្តកណ្តាល: យោងសាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។
យោងតាមសាលក្រមសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្រុមគ្រួសារសព និងទទួលសំណងចំនួនប្រាក់ជំងឺចិត្ត ១៥,០០០USD (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក)
នេះបើយោងតាមសាលក្រមជំនុំជម្រ:ជាសាធារណ:ថ្ងៃទី៥ខែមីនាឆ្នាំ២០២៤និងប្រកាសជាសាធារណ:នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ បានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ ហត្ថលេខានិងត្រា ក្រឡាបញ្ជី វ៉ាត់ ម៉ុនសុផារី។
ជនជាប់ចោទរស់នៅក្រៅសំណាញ់ច្បាប់ និងមានការប្តឹងទាស់ទៅសាលាឧទ្ធរណ៍នៃសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៦/១៨-៤-២០២៤ ។
យោងសាលាឧទ្ធរណ៍ភ្នំពេញលេខ ៦២៦ ចុះថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ សាលដីកាលេខ ១១៤ ក្រ
ចុះថ្ងៃទី១២ខែកក្តដាឆ្នាំ២០២៤ ដើម្បី ជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៦ចុះថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ លើ ជនជាប់ចោទ ឈ្មោះហង្ស គុជសាភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្តកុងទីន៍រ កន្លែងកំណើត ឃុំចេកស្រុកស្វាយជ្រុំខេត្តស្វាយរៀង យោងតាមរបាយការណ៍ចេញដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា បណ្ណបើកបររថយន្តដឹកអ្នកដំណើរធុនធំ(ឃ២/D2) ហើយដែលអ្នកកាន់បណ្ណបើកបររថយន្តប្រភេទនេះ គឺពុំមានសិទ្ធិបើកបររថយន្តសណ្តោងសឺមីរ៉ឺម៉កឡើយ។
សាលក្រមព្រហ្មទណ្ឌលេខ៤៣(ច)ចុះនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤របស់សាលាដំបូងខេត្តកណ្តាល សម្រេចមកនេះ មានលក្ខណ:ត្រឹមត្រូវតាមច្បាប់ហើយ តម្កល់ទុកជាបានការ។
១) ទទួលបណ្តឹងឧទ្ធរណ៍លេខ ០៨២ចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ របស់ជនជាប់ចោទឈ្មោះ ហង្ស គុជសាទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ តែបដិសេធចោលដោយទាស់និងគតិច្បាប់។
២)តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ៤៣(ច)ចុះនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤របស់សាលាដំបូងខេត្តកណ្តាល ទុកជាបានការដដែល។
នៅក្នុងករណីក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំមកដល់អង្គភាពសារព័ត៌មាន ជួយផ្សព្វផ្សាយបន្ត ដោយសារក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយ ដោយជីវភាពខ្វះខាត មានតែផ្សព្វផ្សាយព័ត៌មាន សូមកិច្ចអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយអន្តរាគមន៍បន្តទៅទៀត ដើម្បីអោយពួកគាត់បានទទួើសំណង តាម សេចក្តីប្រកាសសាលក្រម ទាំងពីរលើក ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។























Post a Comment