ចាំមើលទីតាំងល្បែងស៊ីសងអនឡាញ នៅផ្លូវ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានខ្សែក្រាស ជាងបទបញ្ចា០១ ឬមួយមន្ត្រីអសកម្មភាពក្នុងការបង្ក្រាប

 


រាជធានីភ្នំពេញ: ទីតាំងល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានកំពុងបើកទទួលភ្ញៀវ ចូលលេងយ៉ាង កគ្រឹកកគ្រេង  រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង ម្ចាស់ទៅតាំងខ្សែក្រាស ជាង បទបញ្ជា០១ របស់សម្តេចធបិតី បានជាទីតាំងមួយកន្លែងនេះ ប់កដំណើរការជាធម្មតា ចំណែកមន្ត្រីប្រចាំតំបន់ កំពុងតែដេកលុងលក់។
អង្គភាពសារព័ត៌មាន សង្ឃឹមថា  លោកជា ខេមា អភិបាលខណ្ឌ ដូនពេញ និង លោក ទៀង ច័ន្ទសា អធិការខណ្ឌ ដូនពេញ សូមមេត្តាចុះត្រួតពិនិត្យទីតាំងមួយកន្លែងខាងលើផងទាន ដើម្បីកុំអោយក្រុមញៀនល្បែងទាំងនោះ គឃ្លើនតទៅទៀត  ។

សូមបញ្ជាក់ផងដែលថា នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៥ កន្លងទៅ​ ទីតាំងមូយកន្លែងនេះ នៅតែបើកដំណើរការជាធម្មតា មានន័យថា ម្ចាស់ទីតាំងខាងលើ ប្រហែលខ្សែក្រាស សូម្បីតែបទបញ្ជា០១ ក៏មិនអាចអនុវត្តចំពោះទីតាំងខាងលើបាន។

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់  ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ  អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ នៅក្នុងនោះ លោកឧត្តមសេនីយ៍ ឯក គួរតែចាត់វិធានការរឹតបណ្តឹង ចំពោះមន្ត្រី ក្រោមឱវាទ មិនគួរមើលរំលង នៅក្នុងករណីខាងលើនេះទេ  ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជា ឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

 

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញ ដោយក្រសួង មហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ០៧២សណន ទាំង៥ចំណុចរបស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាម

ផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។

 ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


















Powered by Blogger.