តើទំនិញដែល ធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សុទ្ធសឹងតែជាទំនិញបង់ពន្ធគ្រប់ ឬត្រូវមានទំនិញចំនួនគេចពន្ធ តាមមាត់ច្រក
ខេត្តព្រះសីហនុ :តើទំនិញដែល ធ្វើចរាចរឆ្លងកាត់តាមច្រកទំនប់រលក
ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សុទ្ធសឹងតែជាទំនិញបង់ពន្ធគ្រប់
ឬត្រូវមានទំនិញចំនួនគេចពន្ធ តាមមាត់ច្រក ទំនប់រលក ដែលលោក ផល សុផេន ប្រធានការិយាល័យគយ ប្រចាំតំបន់
កំពុងតែស្រូបយក ខ្យល់បរិសុទ្ធ ត្រូវប៉ាន់
ទំនិញបង់ពន្ធមិនគ្រប់ មួយចំនួន ធ្វើឱ្យរដ្ឋខាតប្រាក់ចំណូលពន្ធ
ចូនរដ្ឋជាច្រើន យ៉ាងច្រើនសន្ធឹកសន្ធាប់
បទល្មើសសេដ្ឋកិច្ចកើតមានឡើងស្ទើរពេញបន្ទុក បានចរាចរឆ្លងកាត់តាមច្រកការិយាល័យគយ
និងរដ្ឋាករទំនប់រលកខេត្តព្រះសីហនុ ជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ផល សុផេន
ប្រធានការិយាល័យគយទំនប់រលក
តើលោក ផល សុផេន កំពុងមើលរំលង ទំនិញគេច
ពន្ធមានលក្ខណៈទ្រង់ទ្រាយធំបំផុត៣ ឃ្លាំង ផលិតផលទាំងនោះវាទំនងជារបស់ចិនមានដូចជា
គ្រឿងសំណង់គ្រឿងឧបភោគបរិភោគ ជាពិសេសស្រាបៀរ និងគ្រឿងប្រើប្រាស់ចរន្តអគ្គិសនី
មកពីប្រទេសទីបី ដែលបង់ពន្ធថ្លៃ។ ទំនិញគេចពន្ធមួយ
ចំនួនក្រុមឈ្មួញលួចបន្លំភ្នែកគយដឹកពី ភ្នំពេញ ទៅ ខេត្តព្រះសីហនុ វិញផងដែរ។
តាមប្រភពច្បាស់ការពីមន្ត្រីម្នាក់បម្រើការនៅ ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បង្ហើបប្រាប់ឱ្យដឹងថា ទំនិញគេចពន្ធ៣ឃ្លាំងនោះ
វាជាទំនិញរបស់ចិនស្តុកទុកក្នុងឃ្លាំងហើយ ទំនិញគេចពន្ធនោះ
ចរាចរឆ្លងកាត់តាមច្រកទំនប់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
វាជាអំពើឃុបគិតគ្នារវាងមន្ត្រីគយតាមមាត់ច្រក
និងឈ្មួញទុច្ចរិត ទំនិញគេចពន្ធវាជាទំនិញបំបែករដ្ឋ ឬ កាត់សៀល ចេញ
ហើយក្រុមឈ្មួញតែងតែលួចដាក់បន្លំភ្នែកគយថាជាទំនិញអឹមអូយូមកពីប្រទេសជិតខាង ជាការពិតទំនិញដែលត្រូវបង់ពន្ធថ្លៃជាផលិតផលមក
ពីប្រទេសទី៣ដូចជា គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងកុំព្យូទ័រ ជាដើម។ល។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ
ពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បាននោះទេដោយមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា
ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី
ឱមយ៉ិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។










Post a Comment