ល្បីៗកាន់ខ្លាំង លោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់ ៦ ពង្រាយមន្ត្រីគយជំនិតៗ និងជនសុីវិលអង្គុយចាំរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់វគ្គ១

 




ត្បូងឃ្មុំ ៖ ប្រភពពីអាជីវករនិងឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើនិងទំនិញ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គារ៉ាត់ ហៅសិទ្ធ អតីតមេគយចល័តតំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនខុសច្បាប់ពង្រាយមន្ត្រី គយនិងជនសុីវិលចាំប្រដេញកាក់ស្ទាក់ចាប់ ឡានអាជីវកររកស៊ីដឹកបន្លែផ្លែឈើ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្ត  ដើម្បីស្រង់ដើម មិនខ្វល់ពីការរិគន់អ្វីទាំងអស់ ។

អាជីវករក៍ដូចជាឈ្មួញតូច ធំ បានបន្តឲ្យដឹងទៀតថា លោកអេ លីត មេគយតំបន់៦ ពង្រាយមន្ត្រីគយនិងជនស៊ីវិល ជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានា នៅក្នុងតំបន់ ៦ ដូចជាចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដាក់ក្បាលឡានចេញមកក្រៅចាំដេញកាក់ស្ទាក់ ឡានដឹកទំនិញណា ដែលបើកហួសមិនព្រមចូលបង់លុយ ហើយត្រូវពិន័យមួយគុណធ្វេដង ជាការព្រមានតាមកំណត់។

ក្រុមអាជីវករបានបន្តអោយដឹងទៀតថាកាលពីកន្លងទៅទំនិញក្នុង១ រថយន្តសាំយ៉ុងត្រូវបង់អោយក្រុមគយនៅចំណុចឃុំក្រែក ស្រុកពញាក្រែកចំនួន ៨០ មុឺនទៅ ១ លានរៀលជាកំហិត ពួកឈ្មួញដឹកជញ្ជូនបន្លែផ្លែឈើ គ្រប់មុខ និងទំនិញផ្សេងៗជាច្រើនប្រភេទ ទើបបានដល់គោលដៅ។

ប៉ុន្តែក្រុមគយ និងជនសុីវិលអង្គុយរាប់ក្បាលឡាននៅចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តម្រូវអោយពួកឈ្មួញបង់លុយតាមការកំណត់ ដោយគ្មានក្រដាស់ស្នាមឬវិក្កយប័ត្រពន្ធរដ្ឋនោះទេ ចុះហេតុអ្វីបានជាមាន ក្រុមមន្ត្រីគយចល័តនៅមិនឆ្ងាយ ពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយ ពីពួកគាត់បន្ថែមទៀតដាក់ហោប៉ៅ ចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួលបំផុត។

គួរបញ្ចាក់ថា នៅក្នុងការគ្រប់គ្រងលោក អេ លីត មេគយតំបន់៦ នេះមានការដឹកទំនិញបន្លែផ្លែឈើ

ឥវ៉ាន់ចាប់ហួយនិងឥវ៉ាន់គ្រប់ប្រភេទចេញពីប្រទេសវៀតណាមជាច្រើនច្រក នៅខេត្តត្បូងឃ្មុំ មានច្រកដូនរ័ត្ន ច្រកទ្វេភាគីដូង៧ដើម ច្រកស្អំ ច្រកអន្តរជាតិព្រំដែនត្រពាំងផ្លុង ហៅស្ពានដែកច្រកបឹងជ្រោងនិងច្រកចាន់មូល ច្រករបៀងផ្សេងៗទៀតដែលជាប្រភពចំណូលរបស់ លោក អេ លីត  និងបក្សពួករបស់ខ្លួនប្រមូលលុយដាក់ហោប៉ៅ  ទេីបមកកាន់តំណែងថ្មីៗ មិនខ្វល់អ្វីទាំងអស់។

ប្រភពពីអាជីវករដដែលបានបន្ថែមអោយ ដឹងទៀតថា រាល់ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៧ ទៅតាមបណ្តាខេត្តផ្សេងៗឆ្ពោះទៅកាន់រាជធានីភ្នំពេញពួកគាត់តែងព្រួយបារម្ភខ្លាំងណាស់ពីការដេញគាបជំរិតទាលុយរបស់ក្រុមមន្ត្រីគយនិងជនសុីវិលក្រោមការគ្រប់គ្រងរបស់លោក អេ លីត មេគយចល័តតំបន់៦និងបក្ខពួក ត្រូវបានគេសង្ស័យថា ប្រាក់ផាកពិន័យទាំងនោះប្រហែលចូលរដ្ឋតិចជាងចូលហោប៉ៅ ព្រោះ ថារាល់ការផាកពិន័យទាំងនោះគេមិន ដែលឃើញលោកគយចេញវិក័យប័ត្រពន្ធរដ្ឋឬកន្ទុយប័ណ្ណផាកពិន័យឲ្យពួកគាត់នោះឡើយ។

យោងប្រជាពលរដ្ឋ ក៍ដូចជាអាជីវករចំណុចឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កន្លែងស្នាក់ការក្រុមគយចល័តតំបន់៦ បើអ្នកមិនធ្លាប់រកស៊ីទេ គឺមើលមិនដឹងថាកន្លែងនោះជាអ្វី  ព្រោះគ្មានស្លាកសញ្ញា សំគាល់នោះទេ? មានតែឡានក្រុមមន្ត្រីគយនិងជនស៊ីវិល ធម្មតាដាក់អំពូលភ្លើង២គ្រាប់ ដើម្បីបំភ្លឺនៅពេលយប់តែប៉ុណ្ណោះ។

ប្រភពបន្តថា មេគយចល័តតំបន់៦ ពង្រាយមន្ត្រីគយនិងជនសុីវិលចាំប្រដេញចាប់ស្ទាក់គាបយកលុយពីរថយន្ត ដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ហើយឃុបឃិតបើក ដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញជាថ្នូរ នឹង ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកខ្លួន គយប្រចាំនៅចំណុចឃុំក្រែក ស្រុកពញាក្រែក កំពុងសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការ ប្រព្រឹត្តរបៀបអំពើពុករលួយ ដែលជាហេតុនាំឲ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង ១ ឆ្នាំៗ។

ប្រភពពីអាជីវករដដែលបានបង្ហើបឲ្យដឹងថា លោក អេ លីត មេគយចល័តតំបន់៦ កំពុងសប្បាយចិត្តប្រមូលលុយពីរថយន្តដឹកទំនិញទាំងស្របច្បាប់ទាំងមិនស្របច្បាប់គ្រប់ប្រភេទ ចេញពីរវៀតណាមរាប់សិប គ្រឿងក្នុងមួយថ្ងៃៗ ចូលហោប៉ៅមន្ត្រីគយ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលផ្ទាល់ខ្លួន

រាល់ការចាប់រថយន្តដឹកទំនិញផ្សេងៗ គយផាកពិន័យមិនបានបង់ពន្ធចូលថវិការ រដ្ឋឡើយ ពោលគឺតែងតែសម្រួលយកលុយច្រើនៗ រួចដោះលែងឲ្យរួចទៅវិញ ។

បើយោងតាមប្រភព ពីប្រជាពលរដ្ឋ អាជីវករតាមរៀបរាប់ខាងលើ តើលោក អេ លីត មេគយចល័តតំបន់៦ ដែលជាមន្ត្រីគយដែលទើបតែឡើងកាន់តំណែងថ្មី សូមជួយបកស្រាយ បំភ្លឺរាល់ប្រភពប្រជាពលរដ្ឋដែលបានលើកឡើងខាងលើដោយក្តីរាប់អាន  ថាតើពិតឬទេ ????

ឈ្មួញតូច ធំ ក៍ដូចជាអាជីវករក្នុងស្រុក អំពាវនាវដល់លឯកឧត្តម  អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម  គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។

យោងការលើកឡើងរបស់ក្រុមឈ្មួញតូច ធំ ក៍ដូចជាអាជីវករក្នុងស្រុក អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយ របស់លោក អេ លីត មេគយចល័តប្រចាំតំបន់៦ និងបក្ខពួក និងត្រួតពិនិត្យ ចំពោះមន្ត្រីមួយចំនួនតូច បើកប្រាក់ខែពីរដ្ឋ តែបែរជាអនុវត្តច្បាប់បែបពុករលួយ ដើម្បីរក្សាគុណតម្លៃ ដល់មន្ត្រី ល្អស្អាតស្អំ ដែលបំពេញកាតព្វកិច្ច ។
👉អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា។មិនមានចេតនាញុះញង់ឲ្យមានការរើសអើង។

👉អង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ:0719022227/0969061745 សូមអរគុណ។









Powered by Blogger.