សំណង់រឹង សាងសង់លើដីចំណីផ្លូវ សារធារណៈ នៅស្តុប ឃ្លាំងរំសេវ ខណ្ឌទួលគោក តើលោក អភិបាលខណ្ឌ ចាត់វិធានការយ៉ាងណាវិញ វគ្គ១




ខណ្ឌទួលគោក :បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានធ្វើដំណើរឆ្លងកាត់និងសូមធ្វើសេចក្តីរាយការណ៍បឋមជូនចំពោះលោកជាពិសីអភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ២៣០ មានសំណង់រឹងដែលសាងសង់ជាយូរឆ្នាំមកហើយ នៅលើចំណីផ្លូវសាធារណៈរបស់រ្ដឋ ធ្វើឲ្យមានការកក់ស្ទះនិងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងគ្រប់ពេលវេលា ដោយបាំងផ្លូវក្នុងការធ្វើដំណើរឆ្លងកាត់។


ដោយឡែកសំណង់រឹងមួយកន្លែងនេះតើលោកអភិបាលខណ្ឌទួលគោក រកដំណោះស្រាយយ៉ាងណាឬទុកបណ្ដោយ អាម្ចាស់តូបសាងសង់សំណង់រឹងទាំងនេះដាក់ស្លាកជួល យ៉ាងអាណាធិបតេយ្យ ។


ប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា សំណង់នេះសាងសង់យូរហើយ បន្ទាប់ពីមានការស្ថាបនាសាងសង់ផ្លូវឡើងវិញសំណង់នេះក៏មិនទាន់បានរុះរើនៅឡើយនោះទេ។


យោងតាមការចុះត្រួតពិនិត្យផ្ទាល់របស់ក្រុមការងារ អង្គភាពសារព័ត៌មាន ចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ដល់ម៉ោង 8:00ព្រឹកនិងពេលល្ងាចចាប់ពីម៉ោង 4:30 ល្ងាចដល់ម៉ោង 7:00 យប់មានការកក់ស្ទះយ៉ាងខ្លាំង តើលោក ជាពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ធ្លាប់បានចុះគ្រប់ពិនិត្យទីតាំងខាងលើនេះដែរឬទេ ?


ការរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈដើម្បីជួយសម្របសម្រួលការធ្វើដំណើរ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺជាកាតព្វកិច្ចចម្បង របស់មន្ត្រីប្រចាំតំបន់។


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងជួយបកស្រាយជាសាធារណៈចំពោះម្ចាស់ទីតាំងសាងសង់សំណង់រឹងនៅលើដីចំណីផ្លូវរបស់រដ្ឋ ថាតើលោកត្រូវចាត់វិធានការយ៉ាងណាចំពោះសំណង់ទាំងនោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសមដល់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាព រាជធានី គ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរសព្ទលេខ 0719022227/0969061745 សូមអរគុណ។


















Powered by Blogger.