ទីតាំងបើកលេងល្បែង សុីសងមាន់ជល់អនឡាញ ដែលស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ សូមមន្ត្រីមូលដ្ឋានចុះត្រួតពិត្យផងទាន!

 



រាជធានីភ្នំពេញ÷ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មានទីតាំងបើកលេងល្បែង សុីសងមាន់អនឡាញដែលស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ដែកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដែន សមត្ថកិច្ចប្រចាំតំបន់ សេចក្តីរាយការណ៍ ជូន លោក មេប៉ុស្តិ៍សង្កាត់ចោមចៅ ៣ មេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើនេះផង។


ដោយឡែក សេចក្តីរាយការណ៍បឋមជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស លោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ នឹង លោក ម៉ម វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមមេត្តាចុះត្រួតពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ។


👉យោងគោលនយោបាយភូមិ-សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។


👉យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តើមន្ត្រីប្រចាំតំបន់ ចាត់វិធានការ ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ឬមួយទុកបណ្តោយ ឲ្យរីកដូចផ្សិតបន្តទៀត ។

🙏អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើង សូមរង់ចាំឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន ។ដោយនាគខ្មៅ 


ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរសព្ទលេខ : 0719022227/0969061745 សូមអរគុណ។

Powered by Blogger.