សេចក្តីរាយការណ៍បឋម រោងចក្រផលិតបារី គ្មានស្លាកយីហោ មួយកន្លែងស្ថិតនៅខណ្ឌដង្កោ សូមអាជ្ញារធរនិងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ វគ្គ១



ខេត្តកណ្តាល ÷រោងចក្រផលិតបារី គ្មានស្លាកយីហោសង្ស័យខុសច្បាប់ ដែលស្ថិតនៅក្នុងភូមិ ក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានៅភ្នំពេញ នៅជាប់សាលារៀនសង្កាត់ទៀន  ដែលជាកន្លែងផលិតបារី និងស្តុកចែកចាយទាំងក្នុងស្រុក កំពុងបើកដំណើរការឡើងវិញហើយ បន្ទាប់ពីផ្អាកមួយរយ:


អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូនលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាល ខណ្ឌដង្កោ ដើម្បីឲ្យលោកបានជ្រាប  ក្នុងករណីទីតាំង រោងចក្រស្តុក និងផលិតបារីនៅតាមបណ្ដោយប្រឡាយ ក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ  ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន ។

រោងចក្រផលិតបារី  គ្មានស្លាកយីហោ មួយកន្លែងនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ ក្នុងការបង្កើនបទល្មើស  ហើយក៏មិនដឹងថា សុំការះនុញ្ញាតពីស្ថាប័នណាខ្លះ ក្រសួងណាខ្លះ ដែលមានមន្ត្រីជំនាញ គ្រប់គ្រងចង្វាក់នៃការផលិត ក្រសួងពាណិជ្ជកម្ម  អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចព្រមទាំងក្រសួងសុខាភិបាលសូមមេត្តាចុះត្រួតពិនិត្យ ក្នុងករណីរោងចក្រផលិតបារីរបស់ចិន គ្មានស្លាកយីហោ ធ្វើអោយមានការ បាត់បង់ថវិកាប្រាក់ចំណូលជូនរដ្ឋនៃការបង់ពន្ធ និងលុបបំបាត់ផលិតផលក្លែងក្លាយ ដែលកំពុងជះឥទ្ធិពលមកលើប្រជាពលរដ្ឋ ។

សេចក្តីរាយការណ៍បឋម របស់អង្គភាពសារព័ត៌មានយើងខ្ញុំជូនដល់ ឯកឧត្តម ឃួង ស្រេង  អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងនាមគណ:មេបញ្ជាការឯកភាព  សូមឯកឧត្តម មេត្តាចុះអធិការកិច្ចចំពោះទីតាំងផលិតបារី គ្មានស្លាកយីហោ ដែលកំពុងប្រព្រឹត្តបទល្មើស ស្ថិតនៅទីតាំងខាងលើ ដោយក្តីអនុគ្រោះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារី គ្មានស្លាកយីហោ ឬមួយបង់ពន្ធមិនគ្រប់ គេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅលើទឹកដីកម្ពុជា ។

ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគខ្មៅ








Powered by Blogger.