សេចក្តីរាយការណ៍បឋមជូនចំពោះលោក លីវណ្ណដឹង អភិបាលក្រុងតាខ្មៅដោយគោរពទាក់ទិនរឿងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ស្ថិតនៅផ្សារតាខ្មៅថ្មី វគ្គ១

 


ខេត្តកណ្ដាល:នៅចំណុចផ្លូវជាតិលេខ ២ផ្សារក្រុងតាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល សូមមន្ត្រីអាជ្ញាធរមូលដ្ឋានសូមមេត្តាចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅលើដងផ្លូវសាធារណៈផ្លូវចូល ផ្សារតាខ្មៅថ្មី ឬគេហៅថាផ្សារដើមមៀន ដោយក្តីអនុគ្រោះ។


យោងតាមរូបភាពអង្គភាពអ្នកសារព័ត៌មានយើងចុះត្រួតពិនិត្យនៅថ្ងៃទី ២៤ខែតុលាឆ្នាំ២០២៦ នៅទីតាំងខាងលើអាជីវករលក់ដូរប្រចាំតំបន់មួយចំនួនកំពុងតែលក់ដូរនៅលើដងផ្លូវសាធារណៈដែលធ្វើឲ្យមានការកកស្ទះការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅតើការលក់ដូរនៅលើផ្លូវសាធារណៈបិទផ្លូវលក់តែម្ដង។


ផ្សារក្រុងតាខ្មៅថ្មីទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋប្រចាំតំបន់ធ្វើឲ្យអាជីវករមួយចំនួនលក់ដូរបញ្ចេញសកម្មភាពយ៉ាងសកម្មនៅលើផ្លូវសាធារណៈ តើលោកប្រធានផ្សារក្រុងតាខ្មៅថ្មីចាត់វិធានការយ៉ាងណា។


អង្គភាពអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកអភិបាលក្រុងតាខ្មៅ។ដើម្បីធ្វើសេចក្តីរាយការណ៍តែលោកប្រាប់ថាកំពុងជាប់ប្រជុំ។


អាជីវករលក់បន្លែផ្លែឈើត្រីសាច់សាច់សម្រាប់ធ្វើម្ហូបអាហារក្នុងការបរិភោគលក់នៅកណ្ដាលផ្លូវបិទផ្លូវតែម្ដងធ្វើឲ្យមានការកកស្ទះ ក្នុងការធ្វើដំណើរ នៅក្នុងខណៈនេះអង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនលោក លី វណ្ណថេងអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។


យោងតាមសកម្មភាពចាប់តាំងពីលោកអភិបាលក្រុងតាខ្មៅឡើងកាន់តំណែងនិងការរៀបចំសម្រាប់ធ្នាប់យ៉ាងល្អអត់ចុះ។ដើម្បីរក្សារបៀបរៀបរយ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយឡែកនៅក្នុងចំណុចទីតាំងផ្សារក្រុងតាខ្មៅថ្មីនៅមិនទាន់បានរៀបចំនៅឡើយ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ។


តើអាជីវករដែលលក់ដូរទៅលើដងផ្លូវសាធារណៈដែលអង្គភាពបានរៀបរាប់ខាងលើតើប្រធានផ្សារប្រមូលថ្លៃផាស៊ីផ្សារដែរឬទេ ហេតុអ្វីបានជាបណ្ដែតបណ្ដោយឲ្យមានការលក់ដូរយ៉ាងអាណាធិបតេយ្យទៅលើដងផ្លូវសាធារណៈរបស់រដ្ឋ។


តើលក្ខន្តិកៈក្នុងការគ្រប់គ្រងផ្សារនិងផ្ដល់សេវាដល់អាជីវករមានពាក់ព័ន្ធទៅនឹងការលក់ដូរលើតាមដងផ្លូវសាធារណៈដែលឬទេ ? តើលោកប្រធានផ្សារចាត់វិធានការយ៉ាងណាវិញចំពោះក្រុមអាជីវករលក់ដូរនៅលើផ្លូវសារធារណៈបិទផ្លូវរបស់រដ្ឋយ៉ាងក៏ខ្លួនបែបនេះ។


អង្គភាពអ្នកសារព័ត៌មានយើងទទួលស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមមេត្តាចាត់មន្ត្រីជំនាញទទួលផែនសណ្ដាប់ធ្នាប់។ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។


ការផ្សព្វផ្សាយព័ត៌មានដំណឹងជូនថ្នាក់ដឹកនាំគឺជាកាតព្វកិច្ចរបស់អង្គភាពអ្នកសារព័ត៌មានយើងដើម្បីធានាឲ្យបានសុខសុវត្ថិភាពរបៀបរៀបរយសណ្ដាប់ធ្នាប់សារធារណៈ។


អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការឆ្លើយបំភ្លឺពីលោកប្រធានផ្សារក្នុងតាខ្មៅថ្មីបានទេដោយសារមិនមានលេខទូរសព្ទក្នុងការទំនាក់ទំនងតែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា។មិនមានចេតនាញុះញង់ឲ្យមានការរើសអើង និងសូមរង់ចាំការបកស្រាយរបស់លោក










ប្រធានផ្សារនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ

Powered by Blogger.