បែកធ្លាយរឿងអាស្រូវ មេឈ្មួញនាំចេញសត្វមាន់រស់ ខុសច្បាប់ចេញទៅប្រទេសវៀតណាម តាមច្រករបៀងក្នុងខេត្តព្រៃវែង តើមន្ត្រីនិងស្ថាប័នចាត់វិធានការយ៉ាងណា វគ្គ១
ខេត្តព្រៃវែង÷ សេចក្តីរាយការណ៍ជាបន្តបន្ទាប់ ពីសកម្មភាពការនាំចេញសត្វមាន់រស់រាប់ពាន់ក្បាលយ៉ាងសកម្មចេញពីទឹកដីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយឆ្លងកាត់តាមច្រករបៀង «ខ្នងប្រឡាយស្លាបឆ្វេង» ស្ថិតក្នុងភូមិរោង(ឬភូមិស្វាយអាង៉ោង)ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងសកម្មភាពដឹកជញ្ជូនទំនិញដ៏សន្ធឹកសន្ធាប់ កំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសាធារណជន ចំពោះការនាំចេញត្រូវបានធ្វើឡើងដោយគ្មានឯកសារគតិយុត្តផ្លូវការ គ្មានការអនុញ្ញាតពីក្រសួង-ស្ថាប័នជំនាញ និងគ្មានការត្រួតពិនិត្យសុខភាពសត្វពីមន្ត្រីពេទ្យសត្វឡើយ។
ក្រុមការងារអ្នកសារព័ត៌មានចុះទៅត្រួតពិនិត្យព័ត៌មាន និងសុំការបំភ្លឺពីភាគីម្ចាស់រថយន្ត និងថៅកែទំនិញ បែរជាបង្ហាញឥរិយាមិនសមរម្យ គេចវេសនិងងមិនអាចបង្ហាញឯកសារច្បាប់សូម្បីតែមួយសន្លឹក យោងតាមសកម្មភាព នៅក្នុងករណីនេះ ត្រូវគេមើលឃើញថាជាអំពើឃុបឃិតគ្នាយ៉ាងគឃ្លើន រវាងក្រុមឈ្មួញខិលខូច និងមន្ត្រីគ្រាក់ៗមួយចំនួននៅមូលដ្ឋាន ក្នុងការគេចវេសពីការបង់ពន្ធ ធ្វើឱ្យបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។
សកម្មភាពទាំងនេះគឺផ្ទុយស្រឡះពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើពុករលួយ និងបទល្មើសសេដ្ឋកិច្ចតាមព្រំដែន ខុសច្បាប់។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ មហាជន និងអង្គការសង្គមស៊ីវិល ព្រមទំងសារព័ត៌មាន សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង មេត្តាចាត់កម្លាំងជំនាញបើកការស៊ើបអង្កេត ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយនាគខ្មៅ









Post a Comment