លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ មានសមត្ថិភាព បង្ក្រាបក្រុមអាជីវករលក់ដូរនៅ តាមរបងវត្ត និងមុខសាលារៀនយ៉ាងអណាធិបតេយ្យដែលឬទេ? វគ្គ៤

 


រាជធានីភ្នំពេញ: អង្គភាពសារព័ត៌មាន ពិតជាសរសើ ចំពោះអាជ្ញាធរមូលដ្ឋាន ជាពិសេស លោក ឆាយ បូរ៉ាស៊ី ដែលតែងតែចុះរៀបចំសណ្តាប់ធ្នាប់សាធារណ: និងចុះអនុវត្តជាប់ជាប្រចាំដោយមិនខ្លាចការនឿយហត់ គឺជាមន្ត្រី គំរូ ប្រចាំខណ្ឌដូនពេញ ដោយឡែកអង្គភាពសារពទ៌មាន បានផ្សព្វផ្សាយជាច្រើនដងមកហើយដែលទាក់ទិននិង អាជីវករលក់ដូរតាមរបងវត្ត និងមុខសាលារៀនវត្តកោះ នៅតែគឃ្លើន នៅលក់ជាបន្តបន្ទាប់ ច្រើនជាងមុនទៀត ដោយមិនទាន់ដឹងពីហេតុពិតប្រាកដ។

តើហេតុអ្វីបានជាទីតាំង ដែលអង្គភាពសារព័ត៌មាន យើង បានធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជូនអាជ្ញាធរនិងមន្ត្រីមូលដ្ឋានក្នុងការចុះអនុវត្តច្បាប់ ? តែអ្វីដែលជាការកត់សម្គាល់ បងៗមន្ត្រីសណ្តាប់ធ្នាប់ កំពុងតែត្រូវថ្នាំសណ្តំ ឬអសមត្ថភាពក្នុងការចុះបង្រាប ដែលមានទីតាំង នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សកម្មភាពយ៉ាងគឃ្លើន ចាប់ផ្តើមលក់ដូរយ៉ាង អណាធិបតេយ្យ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ និងមាន អាខោន ហ្វេសប៊ុក ឈ្មោះ Mony Chan បានបញ្ចេញ មតិថា: ល្មមចាត់ការហើយថ្នាក់លើដំបៅរាខ្ញុំរ៉ៃរាប់ឆ្នាំធ្វើមិន ចេញច្បាប់មានតើសផឹកស៊ីឡូឡារញ៉េរញ៉ៃអើងកង គ្មានដឹងម៉ោងពេលវេលាលក់ស្រេចតែចិត្តគេត្រូវការ ដេកយកកម្លាំងធ្វើការមានអ្នកឈឺ ចាស់ជរា វេទនាណាស់អ្នកលក់សុទ្ធតែមិនមែនប្រជាពលរដ្ឋ រស់នៅក្នុងសាលាមត្តេយ្យនេះទេអរគុណទុកជាមុន ផងច្បាប់ធ្វើហើយមិនគោរពច្បាប់ទៀតអស់ពាក្យ និយាយគ្មានក្រមសីលធម៌រស់នៅ។ 

យោងតាមខ្លឹមសារខាងលើ របស់ប្រជាពលរដ្ឋ និងការលក់ដូរ គ្មានសណ្តាប់ធ្នាប់របស់ក្រុមអាជីវករ ដែលយកទីតាំងរបងវត្ត និងមុខសាលារៀន ធ្វើអោយមានសម្លេងរំខាន និងខ្វះកន្លែង បង្ទរបង់(WC) (បន្ទប់ទឹក)ដោយពឹងផ្អែករបងវត្ត និងធ្វើអោយមានក្លិនឆ្អេះឆ្អាបសាយធាយ ធ្វើអោយប្រជាពលរដ្ឋនៅក្បែរនោះ មានការអាក់អន់ស្រពោនចិត្ត ត្បិតបរិវេណមុខផ្ទះរបស់ពួកគាត់ ក្លាយជាចំណតរថយន្តកក់ស្ទះ ពេលដែលម្ចាស់ផ្ទះចេញចូលមានផលលំបាក។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសា អធិការនគបាលខណ្ឌដូនពេញ និងបញ្ចេញកណ្តាប់ដៃ ដែក ចាត់វិធានចំពោះក្រុមអាជីវករ លក់ដូរ នៅជាប់របងវត្តនិង របងសាលាមត្តេយ្យវត្តកោះ ការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ យោងគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំនុចរបស់ក្រសួងមហាផ្ទៃ មុនពេលបោះឆ្នោត ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមដំបូងសន្តិភាព ។

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានី និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះធ្វើសណ្តាប់ធ្នាប់ ចុះរៀបចំ របៀបរៀបរយ ជៀសវាងការកក់ស្ទះចរាចរណ៍ ដោយឡែកក្រុមអាជីវករទាំងនោះ យកទីឃ្លាផ្លូវសាធារណ:របស់រដ្ឋ មកលក់ដូរយ៉ាងអណាធិបតេយ្យ ធ្វើអោយមហាជន និងអង្គការសង្គមស៊ីវិល ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ សរសើរមិនដាច់ពីម៉ាត់ ចំពោះមន្ត្រីសណ្តាប់ធ្នាប់ ដែលបំពេញកាតព្វកិច្ចយ៉ាងសកម្ម សូម្បីតែក្រុមអាជីវករ មួយក្តាប់តូច ក៏មិនអាច អនុវត្តច្បាប់បានដែល នៅពេលមន្ត្រីសណ្តាប់ធ្នាប់ ចុះអនុវត្តច្បាប់ ក្រុមអាជីវករមានត្រចៀកទិព្ទ ផ្អាកលក់មួយថ្ងៃទៅពីរថ្ងៃ ហើយបើកលក់វិញជាធម្មតា ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ គួរតែចាត់វិធានការណាមួយ ចំពោះក្រុមអាជីវករទាំងនោះ កុំអោយពួកគាត់នៅតែ បំពានយក របងវត្ត និងរបងសាលាមត្តេយ្យវត្តកោះ មកបង្កើត អាេជីវកម្ម នៅលើដីរបងវត្ត និងមុខសាលារៀន ធ្វើអោយប៉ះពាល់ អារម្មណ៍ប្រជាពលរដ្ឋដែលរស់នៅម្តុំក្បែរនោះដោយក្តីអនុគ្រោះ។  

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ភាពអសកម្មរបស់មន្ត្រី មួយចំនួនតូចនៅចំណុចទីតាំងខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ















Powered by Blogger.