អាជីវករយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ ១៨៤មកធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ រីឯបងមន្ត្រីមានកាតព្វកិច្ចអ្វី ប្រើអាកប្បកិរិយាមិនសមរម្យមកលើអង្គភាពអ្នកសារព័ត៌មាន នៅខណ្ឌដូនពេញ វគ្គ១

 

រាជធានីភ្នំពេញ: ថ្ងៃសៅរ៍ទី៣១ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩និង៣២នាទី យប់អង្គភាពសារេព័ត៌មានបានថតទីតាំងផ្ញើម៉ូតូមួយកន្លែងនៅសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ  ក្នុងករណីក្រុមអាជីវករ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវលេខ ១៨៤ វិថី សម្តេចព្រះធម្មលិខិតអ៊ុត កែងផ្លូវលេខ១៩ វិថី ព្រះអង្គយុគន្ធរ យកមកធ្វើអាជីវកម្ម យ៉ាងអាណាធិបតេយ្យ យ៉ាងគឃ្លើន ចំណែកមន្ត្រីម្នាក់ប្រើអាកប្បកិរិយាមិនសមរម្យមកលើអង្គភាពអ្នកសារព័ត៌មានយើង ដែលកំពុងអង្គុយនៅលើម៉ូតូ ទាញទូរស័ព្ទពីដៃអ្នកសារព័ត៌មាន ទៅវិញ។

ក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ បញ្ចេញអាកប្បកិរិយាដូចក្មេងទំនើង ខ្វះការអប់រំ មានតួនាទី ជាមន្ត្រី បំរើប្រជាពលរដ្ឋ
ដើម្បីរក្សាសុខ សុវត្តិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចតាមជំនាញ រៀងៗខ្លួន តែមិនគួរណាបងមន្ត្រីម្នាក់ ដោយមិនដឹងថា មានគំនិតអ្វី  លោកសួន ចំរើន ចាងហ្វាង អង្គភាពស៊ីអេចអ លើទូរស័ព្ទ សូហ្វី នៅលើម៉ូតូលោកបងមន្ត្រីម្នាក់ បែរជាគិតថា ខ្លួនជាតារាល្បី មហាថតរូបនៅលើផ្លូវសាធារណៈរបស់រដ្ឋ  ហេតុការណ៍នេះកើតឡើងបន្ទាប់ពីក្រុមការងារអង្គភាពសារព័ត៌មានយើង បានចុះថតនៅចំណុចទីតាំងខាងលើដែលក្រុមអាជីវករ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវលេខ ១៨៤ ដាក់ជាកន្លែងផ្ញើរម៉ូតូ ក្នុងតម្លៃ ១.000 រៀលជូនប្រជាពលរដ្ឋទៅដើរលេងកម្សាន្តថ្ងៃសៅរ៍អាទិត្យ។

ដោយឡែកលោកមន្ត្រីម្នាក់នេះមិនដឹងថាគាត់មានតួនាទីជាអ្វីនោះទេ ខណៈមួយចំហៀងផ្លូវលេខ ១៨៤ គឺជា របងព្រះបរមរាជវាំង ដែលជាកន្លែងរក្សាសុខសុវត្តិភាព ដ៏តឹងរឹងខ្ពង់ខ្ពស់បំផុត ដីផ្លូវសាធារណៈរបស់រដ្ឋ ក្រុមអាជីវករយកមកបង្កើតអាជីវកម្ម តើមន្ត្រីនិងអាជ្ញាធរមូលដ្ឋាន  ចាត់វិធានការយ៉ាងណាវិញ ចំពោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ។

អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញសូមមេត្តាជ្រាបជាព័ត៌មានសូមបញ្ជាក់បន្ថែមថា  ក្រុមអាជីវករយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្មទាំងនោះ ធ្លាប់លក់ដូរនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅខាងមុខព្រះបរមរាជវាំង និងត្រូវបានមន្ត្រីរៀបចំសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់មិនអោយលក់ដូរតទៅទៀត  រយះពេលកន្លងមកម្តងរួចទៅហើយ  ។

ដោយឡែកសកម្មភាពទាំងនេះ មិនមែនជាលើទីមួយនោះទេ ដែលជាទង្វើដដែលៗ របស់ក្រុមអាជីវករ ខ្នងក្រាស់ខែ្សធំ កំពុងនាំគ្នាកើបលុយ លានៗ ដាក់ចូលហោប៉ៅ តើតម្លៃ នៃការផ្ញើម៉ូតូទាំងនោះ ជាចំណូលរបស់រដ្ឋ ក្នុងការគិត (ផាស៊ី)ឬមួយយ៉ាងណា  លោកមន្ត្រីម្នាក់នោះ ក៏បានលាន់មាត់យ៉ាងច្បាស់ថា ប៉ុន្មានថ្ងៃមុនផ្សាយនៅមុខវត្តបុទមឡាន១ មួយម៉ឺន កង់បីមួយម៉ឺន ឥឡូវចតពេញទៀតហើយហេតុអ្វីមិនទៅផ្សាយទៀតទៅ ក្រែងខ្លាំងអ្នកសារព័ត៌មាន បងមន្ត្រី ខ្ញុំសូមទោសទុកជាមុន កាតព្វកិច្ច របស់មន្ត្រី បំរើប្រជាពលរដ្ឋ គួរតែរៀបចំ ឥរិយាបទ ក្នុងនាមជាមន្ត្រី ចំណែក អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញសង្គមគ្រាន់តែជា ប្រៀបនាំសារ ជូនដំណឹងដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ឲ្យលោកបានជ្រាបជាព័ត៌មាន ការរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវសាធារណៈរបស់រដ្ឋ គឺជាកាតព្វកិច្ច របស់ បងៗមន្ត្រី និងស្ថាប័នពាក់ព័ន្ធ មានមន្ត្រី បរិស្ថាន មន្ត្រីទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ និង អាជ្ញាធរមូលដ្ឋានព្រមទាំងផ្នែកក្រុមអនាម័យ   ។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍  ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ និងជាគណ:មេបញ្ជាការគ្រប់គ្រងសម្បត្តិរដ្ឋ  គួរតែចាត់វិធានការណាមួយ ចំពោះក្រុមអាជីវករ យកផ្លូវសាធារណៈរបស់រដ្ឋ មកបង្កើតអាជីវកម្ម ទាំងនោះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ



ភាពមិនប្រក្រតី របស់ក្រុមអាជីវករ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្ម

រូបភាពចាស់របស់ក្រុមអាជីវករ យកដីចំណីផ្លូវសាធារណៈរបស់រដ្ឋមកធ្វើអាជីវកម្ម









Powered by Blogger.