ការដ្ឋានបូមខ្សាច់ នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ឡើងដុះស្លែប្រចាំតំបន់ តើមានអាជ្ញាប័ណ្ណ ដែរឬទេ?
ផ្សាយចេញនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥
ខេត្តកណ្តាល : អង្គភាពសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ
សូមធ្វើសេចក្តីរាយការណ៍ជូន លោក អភិបាលក្រុង អរិយក្សត្រ ចំពោះទីតាំងការដ្ឋានបូមខ្សាច់មួយកន្លែង
ស្ថិតនៅ ភូមិ ព្រែកដូនហែម សង្កាត់ ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ដឹកជញ្ជូន តាមរថយន្តកង់១០ ចាយចែក ទៅតាមដេប៉ូទទួលស្តុក និងចែកចាយ លក់បន្តទៅ
ឱ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការសាងសង់សំណង់ផ្សេងៗ ។
ដោយឡែក ការដ្ឋានបូមខ្សាច់ស្តុកទុក
និងចែកចាយមួយកន្លែងនេះ ដោយមិនដឹងថា មានអាជ្ញាប័ណ្ណ
ចេញពីក្រសួងពាក់ព័ន្ធណាខ្លះនោះទេ
តែការដឹកជញ្ជូនតាមដងផ្លូវសារធារណៈធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
និងធ្វើអោយផ្លូវលំមួយចំនួន មានការខូចខាត យ៉ាងខ្លាំង ដោយសារតែការដឹកជញ្ជូនទាំងនោះ
ធ្វើអោយប៉ះពាល់ដល់បរិស្ថាន។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក
ចាន់តារា អភិបាលក្រុងអរិយក្សត្រ និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទាក់ទិនទៅនិង
ផ្លូវសាធារណៈទាក់ទិនទៅនិងរឿងបរិស្ថាន រាល់ការដឹកជញ្ជូននៅតាមដងផ្លូវ
មិនបានគ្របតុងកៅស៊ូ ធ្វើអោយមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ សូម លោក អភិបាលក្រុងអរិយក្សត្រមេត្តាចុះត្រួតពិនិត្យ
ដោយក្តីអនុគ្រោះ។
បើយោងតាមបទសម្ភាសន៍ ក្រុមការងារសារព័ត៌មានយើង ជាមួយលោកប្រធានមន្ទីរ រ៉ែ
និងថាមពលខេត្តកណ្តាល លោកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥
នៅវេលាម៉ោងជាង១រសៀលនេះថាទាំងពីរកន្លែងនេះ មានក្រុមហ៊ុន ដែលបានចុះបញ្ជី នៅក្នុងនោះលោកបានបញ្ជាក់បន្ថែមទៀតថា
លោកនិងចុះទៅត្រួតពិនិត្យបន្ថែមទៀតផងដែរ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ
និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល
ខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









Post a Comment