អភិបាលក្រុង សំពៅពូន សេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ធ្វើអោយប្រជាពលរដ្ឋ ដាក់ការសង្ស័យថា មិនទាន់អស់ជាតិងងុយវគ្គ១
ផ្សាយចេញនៅថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០២៥
ខេត្តកណ្តាល ៖ យោងតាមខ្លឹមសារ ចេញសេចក្តីបំភ្លឺព័ត៌មាន
នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលក្រុងសំពៅពូន
មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បានឱ្យជ្រាបថា៖
កន្លងមកត្រង់ចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន
ក្រុងសំពៅពូន ខេត្តកណ្តាល មានការហូរច្រោះបាក់ច្រាំងទន្លេ
បណ្តាលឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ។
យោងចំណាររបស់ ឯកឧត្តមអភិបាលខេត្តកណ្តាល
លើលិខិតចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការស្នើសុំអនុញ្ញាតឈូសឆាយពង្រាបដី
និងសាងសង់ច្រាំងថ្ម ដើម្បីការពារការបាក់ស្រុតដីអមតាមមាត់ ព្រែកជ្រៃធំ
ចាប់ពីគល់ស្ពានដល់មាត់ទន្លេ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន
ខេត្តកណ្តាល
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរងផលប៉ះពាល់ពីការហូរច្រោះបាក់ច្រាំងទន្លេខាងលើ
បានធ្វើសំណង់ដើម្បី ទប់ការពារច្រាំងទន្លេ និងកែលម្អសោភ័ណភាពអនាម័យបរិស្ថាន
ជៀសវាងពីការហូរច្រោះបាក់ដី ប៉ះពាល់ដល់ លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពួកគាត់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាទទួលជ្រាបជាព័ត៌មាន។
យោងតាមខ្លឹមសារខាងលើ របស់រដ្ឋបាលក្រុងសំពៅពូន ពិតជាធ្វើអោយប្រជាពលរដ្ឋ
មានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការទប់ស្កាត់មិនអោយមានការបាក់ស្រុតដីអមតាមមាត់ព្រែកជ្រៃធំបានធ្វើសំណង់ដើម្បី
ទប់ការពារច្រាំងទន្លេ យោងតាមការចេញបំភ្លឺ យោងតាមស្ថានភាពជាក់ស្តែង អង្គភាពសារព័ត៌មានយើង
ស្នើសុំ ដល់លោក អេង សុវិចិត្រអភិបាលក្រុងសំពៅពូនសូមមេត្តាចុះត្រួតពិនិត្យ
បន្ថែមចំពោះទីតាំងខាងលើ ដោយក្តីរាប់អាន ការសាងសង់សំណង់មានលិខិតអនុញាត យោងចំណាររបស់
ឯកឧត្តមអភិបាលខេត្តកណ្តាល លើលិខិតចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មិនមែនសាងសង់តាមចំណាររបស់ ឯកឧត្តមអភិបាលខេត្តឡើយ
។
គឺបុកគ្រិះធ្វើវិឡាដ៏ស្កឹមស្កៃ រំលោភបំពេញដីច្រាំងទន្លេទៅទេ យោងតាមរូបភាព ដែលអង្គភាពសារព័ត៌មានយើង
បានចុះទៅដល់ទីតាំងផ្ទាល់ថ្មីៗហ៊ុយៗនេះ សំណួរសួរថា មុននិងរដ្ឋបាលក្រុងសំពៅពូន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណ:តើលោក អភិបាលបានចុះទៅដល់ទីតាំងផ្ទាល់ដែលឬទេ? បើលោកបានចុះទៅដល់ទីតាំងផ្ទាល់
លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូននិងបានឃើញទិដ្ឋភាព ដែលបណ្តែតខ្លួន នៃវិឡាដ៏ប្រណិត
ស្ថិតនៅលើច្រាំងទន្លេ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា
ធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤
ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ:
ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពក្រុង មិនគួរអោយម្ចាស់សំណង់
សាងសង់ខុសបច្ចេកទេស ខុសឯកសារដែលបានស្នើសុំ ខុសចំណារ របស់ ឯកឧត្តមអភិបាលខេត្តកណ្តាល
លើលិខិតចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការស្នើសុំអនុញ្ញាតឈូសឆាយពង្រាបដី
និងសាងសង់ច្រាំងថ្ម ដើម្បីការពារការបាក់ស្រុតដីអមតាមមាត់ ព្រែកជ្រៃធំ
ចាប់ពីគល់ស្ពានដល់មាត់ទន្លេ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន
ខេត្តកណ្តាល គឺជាកក្តាល្មើសនិងច្បាប់ គួរតែចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ
ដែលបំពានលើលិខិតស្នើសុំ ដោះក្តីអនុគ្រោះ ។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤
ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០
ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន
ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល
សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង ចូលច្រាំងទន្លេ
ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ
ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម
ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា
តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីរាប់អាន
។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ
និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល
ខេត្តកណ្តាល
និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា
រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន:
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ














Post a Comment