លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក់ខា្នតយក្ស នៅផ្លូវ៤៧៤ កែងផ្លូវលេខ ១២៣ ខ្វះមន្ត្រីជំនាញចុះសហការណ៍ វគ្គ៣
ផ្សាយចេញនៅថ្ងៃទី ១៧ខែ វិច្ឆិកាឆ្នាំ២០២៥
រាជធានី ភ្នំពេញ: បន្ទាប់ពីក្រុមការងារសារព័ត៌មានប្រមាណជាង៣០អង្គភាព
ចុះតាមប្រម៉ាញ់ ក្នុងករណីទីតាំងសាច់បង្កក់មួយកន្លែងស្ថិតនៅ ផ្លូវលេខ៤៧៤
កែងផ្លូវ១២៣ភូមិ១សង្កាត់ទួលទំពូង១ ខណ្ឌចំការមនរាជធានីភ្នំពេញ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន
។
នៅថ្ងៃទី១៤ខែ វិច្ឆិកាឆ្នាំ២០២៥កន្លងទៅថ្មីៗហ៊ុយៗនេះ
យោងឯកសាររបស់រដ្ឋបាលចំការមន បានបញ្ចាក់ពីកំណត់ហេតុក្នុងការចុះត្រួតពិនិត្យ ទីតាំងសាច់បង្កក់ដែលស្ថិតនៅ ផ្លូវលេខ៤៧៤
កែងផ្លូវ១២៣ភូមិ១សង្កាត់ទួលទំពូង១ ខណ្ឌចំការមនរាជធានីភ្នំពេញ
បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយទៅលើបណ្តាញទំនាក់ទំនងសង្គម
នៅក្នុងនោះ លោកម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនតំណាងដ៏ ខ្ពង់ខ្ពស់របស់ លោក កៀង ល័ក្ស
អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានសមាសភាពចូលរួម : មានលោក ហូ៊ួរ វណ្ណារិទ្ធ នាយករងប៉ុស្តិ៍នគរបាលទួលទំពូង១ _លោកយឿង
សូត្រ សមាជិកក្រុមប្រឹក្សាសង្កាត់ទួលទំពូង១និងលោក តែ សុខុមជាប្រធានភូមិ១
សមាសភាពចូលរួមត្រួតពិនិត្យ ស្ថិតក្នុងការទទួលខុសត្រូវខ្ពស់ របស់ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន
ក្រុមការងារអ្នកសារព័ត៌មានយើង បានទទួលហើយ និងសូមអរគុណ ចំពោះប្រតិបត្តិការពិសេស
គ្មានមន្ត្រីជំនាញចុះសហការណ៍ជាមួយ គឺដូចជារឿងកំប្លែង បាត់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន
(កបប)បាត់មន្ត្រីនជំនាញនៃអគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមិនដឹងមូលហេតុ
តើមានន័យយ៉ាងមិចទៅវិញ។
រាល់ការផ្សព្វផ្សាយព័ត៌មាន របស់ក្រុមការងារព័ត៌មានក្នុងស្រុក
ជាយូរខែឆ្នាំមកហើយ ដោយមន្ត្រីប្រចាំតំបន់ ហាក់មិនអើពើចំពោះសេចក្តីរាយការណ៍ ផ្សេងៗ
តាមរយ:ទូរស័ព្ទ តាមរយ:ការផ្សាយទៅលើបណ្តាញសង្គម ទាក់ទិន ឃ្លាំងស្តុកទំនិញខា្នតយក្ស
គ្មានស្លាកយីហោ មួយកន្លែងនេះពិតជាមានខ្សែក្រាស់លំដាប់ផ្កាយធ្លាក់ពីលើមេឃ ។
មានរថយន្តដឹកទំនិញចេញចូល ជារៀងរាល់ថ្ងៃមកដល់ពេលបច្ចុប្បន្ននេះ សូមបញ្ជាប់ផងដែរថា មុនពេលចុះត្រួតពិនិត្យ
ទីតាំងខាងលើ បន្ទាប់ពីក្រុមការងារសារព័ត៌មានជាង៣០អង្គភាព បានចុះទៅដល់ទីតាំងផ្ទាល់
នៅពេលនោះ អាជ្ជាធរមូលដ្ឋាន និងមន្រ្តីមួយចំនួន បានត្រឹមឈរមើល
ការដឹកទំនិញចេញពីកន្លែងទីតាំងស្តុកសាច់បង្កក់ ដឹកចេញដោយ ម៉ូតូរម៉ក
និងរថយន្តភ្ជាប់ទូខ្លះសេសាច់ ជាច្រើនគ្រឿងផងដែរ។
មន្ត្រីជំនាញមិនបានចុះត្រួតពិនិត្យ ឬមួយ លោក ម៉ៅ
បូណែត អភិបាលរងខណ្ឌ មានជំនាញបន្ថែមក្នុងការត្រួតពិនិត្យ ទំនិញទាំងនោះ អង្គភាពសារព័ត៌មាន
បានធ្វើបទសម្ភាសន៍ ជាមួយលោក ម៉ៅ បូណែត អ្វីក៏អត់ដឹងៗ បែបជារុញអោយអ្នកសារព័ត៌មានមកឆ្លើយជំនួញ ទៅវិញ។
យោងតាមធម្មនុញ វិជ្ជាជីវ:នៃរបបសារព័ត៌មាន
ប្រកបដោយក្រុមសិលធម៌ មានកាតព្វកិច្ចយ៉ាងសំខាន់ ក្នុងការយកនិងផ្តល់ព័ត៌មាន
ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គឺជារបាយការណ៍ តាមសំណេក្នុងការជូនដំណឹង តាមការផ្សព្វផ្សាយព័ត៌មានជាសាធារណ:ទៅលើបណ្តាញទំនាក់ទំនងសង្គម គឺជាកក្តាសំខាន់
តែសូមបងប្អូនសារព័ត៌មាន កុំធ្វើអ្វីហួសពីតួនាទីរបស់ខ្លួន ដើម្បីជៀសវាងការភាន់ច្រឡំរវាងគ្នានិងគ្នា។
ឃ្លាំងស្តុកសាច់បង្កប់
ឬគេហៅថា ឃ្លាំងស្តុកទំនិញ គ្មានស្លាកយីហោមួយកន្លែងខាងលើ កំពុងប្រតិបទល្មើសគេចពន្ធ
ឬបង់ពន្ធមិនគ្រប់ យោងឯកសារចុះថ្ងៃទី១៤ខែ វិច្ឆិកាឆ្នាំ២០២៥ ដោយមិនទាន់បញ្ចាក់ថា
ជាក្រុមហ៊ុន មានន័យថា មិនបានបង់ពន្ធចូលរដ្ឋ តើឃ្លាំងស្តុកទំនិញខាងលើ
នាំចូលទំនិញពីប្រទេសណា មានគោលតាក្នុងការនាំចូលដែរឬទេ?
សេចក្តីរាយការណ៍ របស់អង្គភាពសារព័ត៌មានយើង
ជូនដល់ លោក កៀង ល័ក្ស អភិបាល ខណ្ឌ និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន
អធិការនគរបាលខណ្ឌចំការមន គឺជាសារបំពេញកាតព្វកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន
ចំណែករឿងអនុវត្តច្បាប់ ឬមិនអនុវត្ត គឺស្ថិតនៅភារ:កិច្ចក្នុងនាមជាមន្ត្រីបំរើការងារសាធារណ:បើកប្រាក់ខែរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង
និងជាស្នងការដ្ឋានរាជធានីភ្នំពេញ
សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន
ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ
ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចសូមមេត្តាចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។
នៅក្នុងករណី
មន្ត្រីជំនាញមិនអនុវត្តច្បាប់នៃស្ថាប័នពាក់ព័ន្ធ
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត
ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម
អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច
ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ








Post a Comment