ប្រជាពលរដ្ឋ ផ្ទុះការតវ៉ា សារជាថ្មីសម្តែងការមិនពេញចិត្តចំពោះលោក គង់ពន្លឺ ចៅអធិការវត្តស្ដៅកន្លែងលក់ដីក្នុងវត្ត តែមិនអភិវឌ្ឍន៍ មិនដឹងបាត់ទៅណាជាលើកទី៣ វគ្គ២
ផ្សាយចេញនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥
ស្រុកកៀនស្វាយ : ប្រជាពលរដ្ឋផ្ទុះការតវ៉ាសារជាថ្មីជាលើកទី៣ នៅក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតនៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល ករណីដែលប្រជាពលរដ្ឋរាប់រយគ្រួសារ ដោយសារពួកគាត់សម្តែងការមិនពេញចិត្ត ចំពោះព្រះចៅអធិការវត្តព្រះនាមគង់ពន្លឺ ពុះដីក្នុងវត្តលក់ទៅឱ្យពុទ្ធបរិស័ទដែលមានបំណងធ្វើចេតិយ៍ក្នុងការដង្កល់ធាតុគោរពបូជាសក្ការៈ ។
បើយោងតាមការរៀបរាប់ នៅថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះ បានឲ្យដឹងថា ព្រះចៅអធិការរូបនេះតែងតែ លក់ដីក្នុងវត្តទៅឱ្យពុទ្ធបរិស័ទដែលមានបំណងធ្វើចេតិយ៍ក្នុងការដង្កល់ធាតុគោរពបូជា តែអ្វីដែលប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តនោះ គឺលុយដែលបានលក់ដីទាំងនោះ មិនដែលកសាងអ្វីទាល់តែសោះ កក្តាទាំងនេះហើយ ដែលជាហេតុកើតមានការតវ៉ានេះកើតឡើង។
ដោយឡែកនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនៅភូមិស្តៅកន្លែង បានផ្ទុះការតវ៉ាម្តងទៀត តើរឿងអាថ៌កំបាំងនៅពីក្រោយខ្នងព្រះតេជគុណគង់ពន្លឺ ដែលជាចៅអធិការវត្តស្តីទីរូបនេះ គឺមានរឿងអ្វីអោយពិតប្រាកដ?
បើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ ដែលក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពចុះធ្វើបទសម្ភាសន៍ផ្ទាល់ ប្រជាពលរដ្ឋពូតគាត់ទទូចស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដកលោក គង់ ពន្លឺ ដែលជាចៅអធិការស្តីទីចេញពីវត្តស្តៅកន្លែងតែម្តង។
ហើយនៅក្នុងករណីខាងលើនេះដែល អង្គភាពសារព័ត៌មានយើង នៅមិនទាន់ទទួលបាននៅ ឯកសារផ្លូវការណាមួយពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រី មន្ត្រីជំនាញពាក់ព័ន្ធនៅឡើយនោះទេ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្ដាលនិងចុះអធិការកិច្ច ចុះត្រួតពិនិត្យចំពោះព្រះតេជគុណគង់ពន្លឺ ដែលជាព្រះចៅអធិការវត្តស្តីទី ដែលគង់នៅវត្តស្ដៅកន្លែងដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ករណីប្រជាពលរដ្ឋ ផ្ទុះការតវ៉ា ខាងលើដោយក្តីអនុគ្រោះ។
គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
































Post a Comment