នៅថ្ងៃទី២ ខែកក្កដានេះ ពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃចំនួន៩១នាក់ កម្លាំងនគរបាលបានជួយសម្របសម្រួលនិងប្រើប្រាស់រថយន្ត០៧គ្រឿង ដឹកជញ្ជូនពួកគាត់ទៅតាមបណ្តាខេត្ត

 



បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន។


ប្រតិបត្តិការសម្រាប់ថ្ងៃពុធនេះ គិតចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១៦.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៩១នាក់ ស្រី៣៤នាក់។ កម្លាំងនគរបាលយើង បានប្រើប្រាស់រថយន្តចំនួន០៧គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ និង ខេត្តពោធិសាត់៕






















Powered by Blogger.