ឃ្លាំងស្តុកសាច់បង្កក់ នៅខណ្ឌចំការមន នៅតែរក្សាភាពស្ងៀមស្ងាត់ឬមួយជាឆ្នាំងបាយរបស់មន្ត្រីប្រចាំតំបន់ ទើបមិនហ៊ានបង្ក្រាប វគ្គ៣

 


ផ្សាយចេញនៅថ្ងៃទី០៥ខែកក្តដាឆ្នាំ២០២៥

រាជធានី ភ្នំពេញ: អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងសាច់បង្កក់មួយកន្លែងស្ថិតនៅ ផ្លូវលេខ៤៧៤ កែងផ្លូវ១២៣ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ បានបើកដំណើរការវិញហើយ បន្ទាប់ពីបិទបានមួយរយ:ពេលខ្លី ដោយទីតាំង ខាងលើ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ ចុះចាប់រយៈពេលកន្លងមក។

បើយោងតាមរូបភាពដែលអង្គភាព សារព័ត៌មានយើង តាមប្រម៉ាញ់នៅក្នុងរយៈប៉ុន្មានថ្ងៃមកនេះ សូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចុះបង្ក្រាប ឬចុះអធិការកិច្ច ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងដាក់ការសង្ស័យថា មន្ត្រីជំនាញត្រូវថ្នាំសណ្តំ ឬត្រូវថ្នាំងងុយដេក ភ្លេចបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី។

នៅក្នុងនោះទីតាំង ឃ្លាំងស្តុក សាច់បង្កក់មួយកន្លែងនេះ ល្បីថាមានខ្នងក្រាស  គឺជាកន្លែងឃ្លាំងស្តុក សាច់បង្កក់គ្រប់ប្រភេទ និងចែកចាយ បន្តទៅតាមសាខារបស់ខ្លួននៅក្នុងនោះ ពុំទាន់ដឹងថា បាន ចុះឈ្មោះសុំការអនុញ្ញាត ពីស្ថាប័ន ណាខ្លះនោះឡើយនោះទេ តើទីតាំងមួយកន្លែងនេះ ស្របច្បាប់ឬ កំពុងប្រព្រឹត្តបល្មើស?តើក្នុងនាមជាមន្ត្រីដែលបំរើការងារនៅតាមស្ថាប័នពាក់ព័ន្ធគួរមើលរំលងករណី ខាងលើនេះដែលឬទេ?ដោយឡែកបន្ទាប់ពីសារព័ត៌មានបានផ្សព្វផ្សាយ រយ:ពេលកន្លងមក បានទទួលដឹងថាពីអាជ្ញាធរមន្ត្រី សមត្ថកិច្ចប្រចាំតំបន់ ណាត់អ្នកសារព័ត៌មានថាចុះត្រួតពិនិត្យដើម្បីបញ្ជាក់ការពិត តែទាំងនោះគ្រាន់ តែជាពាក្យ ដោះសារ របស់អស់លោកមន្ត្រី និយាយអោយតែល្អមើលតែប៉ុណ្ណោះ នៅយប់ថ្ងៃទី ១៩ ខែមិថុនាឆ្នាំ២០២៥ ឃ្លាំងស្តុកសាច់បង្កក់មួយកន្លែងនោះ នៅតែបញ្ចេញសកម្មភាពយ៉ាងសកម្ម ចំណែកអស់លោកមន្ត្រី ប្រហែលជាដេកលុងលក់អស់ទៅហើយ។

 

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើផងទាន

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។


















Powered by Blogger.