បទបញ្ជាលេខ:០១ បប របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឡែកគណ:មេបញ្ជាការឯកភាពខេត្ត ចាត់វិធានការយ៉ាងណា ចំពោះ បទល្មើសអនឡាញរីកដូចផ្សិត នៅក្រុងប៉ោយប៉ែត វគ្គ១០

 


ផ្សាយចេញនៅថ្ងៃទី ១ខែកក្កដាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង ដែលមានទីតាំង នៅទុលមុខធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចនៅក្នុងនោះអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយជាងពីរខែមកហើយដែរ។

 ម្ចាស់អគារដ៏មានឥទ្ធិពល កំពុងលើកដៃបាំងមេឃ ចំណែកមន្ត្រីប្រចាំក្រុងប៉ោយប៉ែតក៏មិនហ៊ានប៉ះ ពីព្រោះម្ចាស់អគារខ្សែក្រាស់ ប៉ះមិនបាន សូម្បីតែអនុសាសន៍របស់សម្តេចធិបតីនាយក រដ្ឋមន្ត្រី អាណត្តិទី៧ បានបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធទៅនិងការជួលអគារ យោងតាមឃ្លិបវីដេអូ



យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិតើ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែត ក្នុងនាមជាមន្ត្រីចេះច្បាប់ ជាអ្នកអនុវត្តច្បាប់ បន្ទាប់ពីអង្គភាពបានធ្វើសេចក្តីជូន ដំណឹង គួរតែចុះត្រួតពិនិត្យ អោយបានច្បាស់លាស់ ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងតាមសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ: ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះធ្វើនៅ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ហត្ថលេខានិងត្រា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែង កំពុងបង្កប់ជនបរទេស  តើជនបរទេសទាំងនោះប្រើប្រាស់លិខិតឆ្លងដែនប្រភេទអ្វី លិខិតឆ្លងដែន ប្រភេទទេសចរណ៍ គឺមិនអាចបំរើការងារបាននោះទេ ចំណែកលិខិតឆ្លងដែន (វើបហ្វមិត)សំរាប់បំរើការងារ លុះត្រាមានឯកសារបញ្ជាក់ពីក្រុមហ៊ុន ម្ចាស់សហគ្រាស និងទទួលស្គាល់ដោយ មន្ទីរការងារខេត្តនិមួយ ពាក់ព័ន្ធពីការបង់ពន្ធចូលរដ្ឋ 

អង្គភាពសារព័ត៌មាន មិនអាចសុំការបំភ្លឺពី លោក នួន ស៊ីណា ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ:ខេត្តបន្ទាយមានជ័យ បានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។

យោងបទបញ្ជា លេខ:០១បប របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តើឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងជាគណៈមេបញ្ជាការឯកភាពខេត្តនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត​ ចាត់វិធានការយ៉ាងណា ចំពោះល្បែងស៊ីសងអនឡាញខុសច្បាប់ ដុះស្លែមួយកន្លែងនេះ ?

អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវ: និងចុះអធិការកិច្ច ចំពោះអគារខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះនិងសូមឯកឧត្តម អភិសន្តិបណ្ឌិត ជួយបំភ្លឺចំពោះករណីដែលមន្ត្រី មិនអនុវត្តច្បាប់ ក្នុងការ បង្ក្រាបបទល្មើស ដោយរយ:កន្លងមក ក្រុងប៉ោយប៉ែត ឃើញតែកម្លាំងមន្ត្រីជំនាញនៃ អគ្គស្នងការនគរ បាលជាតិចុះបង្រ្កាបដោយផ្ទាល់ តើមន្ត្រីប្រចាំតំបន់ មិនមានសមត្ថភាពបង្ក្រាបឬមួយយ៉ាងណា ដើម្បីរក្សាសន្តិសុខ សុវត្តិភាព យោងគោលនយោបាយភូមិ-ឃុំ/សង្កាត់ ចរាចរណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាល

យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។













Powered by Blogger.