បទបញ្ជាលេខ:០១ បប របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឡែកគណ:មេបញ្ជាការឯកភាពរាជធានីភ្នំពេញ ចាត់វិធានការយ៉ាងណា ចំពោះបទល្មើសអនឡាញមួយកន្លែងនេះ
ផ្សាយចេញនៅថ្ងៃទី ១៦ខែកក្កដាឆ្នាំ២០២៥
រាជធានីភ្នំពេញ:
ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤
សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ មួយកន្លែងនេះលេងដុះស្លែ
ទោះបីកំលាំងមន្ត្រីនគរបាលប្រចាំតំបន់ ធ្លាប់បានចុះបង្ក្រាបក្តី ក៏នៅតែបើកដំណើរការជាធម្មតា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧
ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦
របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
បន្ទាប់ពីបានបង្កើត គណ:កម្មារចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម
ប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ)ដែលបានចុះហត្ថលេខានិងត្រានៅថ្ងៃទី០២ខែកក្តដាឆ្នាំ២០២៥
កន្លងទៅ
តែទីតាំងមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់និមួយៗ
នៅតែបន្តបើកដំណើរការជាធម្មតា សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ
ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥
របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត
ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា
មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment