តើលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងចាប់អ្នកកាងបទល្មើសល្បែងស៊ីសងខុសច្បាប់បានដែលឬទេ បន្ទាប់ពី បទបញ្ជា ០១ ចេញសេចក្តីសម្រេច​វគ្គ៨

 


ផ្សាយចេញនៅថ្ងៃទី១៦ខែកក្តដាឆ្នាំ២០២៥

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ពីប្រភពខ្សឹបៗបានបង្ហើបប្រាប់អង្គភាពស៊ីអេចអ ធីវីអនឡាញ មានទីតាំងមួយកន្លែង កំពុងលួចបើកលេងល្បែងស៊ីសង ខុសច្បាប់ ស្ថិតនៅទុលមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា រង្វង់មូលព្រាប(ស) ផ្លូវជាតិលេខ៥  ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង មានករណីលួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដុះស្លែជាយូណាស់មកហើយ ដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់ នៅពេលនេះ បទបញ្ជា០១បានចេញសេចក្តីសម្រេច

លោកអធិការបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានថា លោកបានទទួលដំណឹងហើយ នៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៥ លោកបានអោយកម្លាំងទៅត្រួតពិនិត្យហើយ តែអត់មានលេងទេ នេះបើយោងតាមសម្តីលោកអធិការបានប្រាប់  តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើក បង្ហាញនោះ លោកវរ:សេនីយ៍ទោ ឃុត តុងហូ អធិការស្រុកសង្កែ អសមត្ថភាព បង្ក្រាបបទល្មើស នៃល្បែងស៊ីសង ដោយឡែក មិនចុះបង្ក្រាបដោយម្ចាស់ទីតាំងនិងក្រុមញៀនល្បែងទាំងនោះ អោយផ្អាកលេងជាបណ្តុះអាសន្ន នៅពេលនេះបើកដំណើរការជាធម្មតាវិញហើយ ដោយឡែកក្រុមញៀនល្បែងទាំងនោះ មិនញញើតច្បាប់សូម្បីតែបន្តិច ដោយសារមានកាងនៅពីក្រោយ មានតំណែងតួនាទីក្រាស់

ក្នុងនាមជាមន្ត្រីមិនអនុវត្តច្បាប់ មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីល្មើសនិងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ យ៉ាងណាមិញ បទបញ្ចា០១របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើចុះ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលកំពុងរងចាំមើលថា  ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់  ស្នងការនគរបាលខេត្តបាត់ដំបង  ចុះបង្ក្រាបទីតាំងខាងលើឬមួយយ៉ាងណា

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។









Powered by Blogger.