ក្រសួងកសិកម្ម គួរត្រួតពិនិត្យ ឡើងវិញចំពោះការ នាំចូលត្រីពីបរទេស និងសមាគមួយចំនួន លួចបន្លំនាំចូលត្រីប្រាខូចគុណភាព ខុសពីលិខិតអនុញាត ជាងដែលរយះពេលកន្លងមក សមត្ថកិច្ចនិងមន្ត្រីជំនាញ បង្ក្រាបជាង១០តោន វគ្គ១

 


ខេត្តបាត់ដំបង ៖ បុគ្គលឈ្មោះ នាង សុវណ្ណារី (NEANG SOVANNARY ) ដែលទទួលបានច្បាប់នាំត្រីក្លាសេប្រភេទទីឡាព្យា ត្រីពោ និងត្រីកាប ពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង ពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គួរតែត្រួតពិនិត្យឡើងវិញ និងបញ្ឈប់កុំអោយច្បាប់អនុញាត្តនាំចូលត្រីមកកម្ពុជាបន្តទៀត ខណៈដែលបុគ្គលនេះលួចបន្លំភ្នែកសមត្ថកិច្ចតាមព្រំដែន នាំចូលត្រីប្រាខូចគុណភាព ក្នុងចំណោម១០តោន ចូលកម្ពុជាខុសពីច្បាប់អនុញាត ហើយត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្រ្តីជំនាញកបប បង្រ្កាបបានកាលពីយប់ថ្ងៃទី១២ ខែមិថុនា ២០២៥ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

បើយោង អង្គភាពសារព័ត៌មាន ជាច្រើន បានផ្សព្វផ្សាយ ការបង្រ្កាបការនាំចូលត្រីប្រាក្លាសេខាងលើធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទើប លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងការិយាល័យចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេដែលនាំចូលពីប្រទេសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានរកឃើញថាត្រីក្លាសេទាំងនេះគឺខុសប្រភេទត្រីដែលលិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាប តែប៉ុណ្ណោះ (នាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិដូង) ប៉ុន្តែបន្ទាប់ពីឆែកឆេររថយន្តចំនួន០៤គ្រឿងរកឃើញជាប្រភេទត្រីប្រា សរុបចំនួន ១០តោននិង៥៥គីឡូក្រាម(ក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន) ពោះត្រីប្រា ១៥០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម ត្រីឆ្កោរចំនួន ៥០គីឡូក្រាម។

រថយន្តដឹកជញ្ជូនទាំង០៤ខាងលើ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យ ដឹកជញ្ជូនផលិតផលជលផលដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែប៉ុណ្ណោះ។

ក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង  សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីបន្តនីតិវិធី ដោយឡែកត្រីប្រាដែល ខូចគុណភាពចំនួន០១តោន បានប្រគល់ជូនមន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល ។

សូមបញ្ជក់ថា បុគ្គលឈ្មោះ នាង សុវណ្ណារី ភេទស្រីដែលរដ្ឋបាលជលផលអនុញាតច្បាប់នាំចូលត្រីខាងលើមានតួនាទីជាប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា។ជាមួយនឹងការមានច្បាប់នាំត្រីចូលពីប្រទេសថៃតាមច្រកនៃព្រំដែនថៃនៃប្រភេទត្រីដែលច្បាប់បានអនុញាតអោយប្រធានសមាគមនេះនាំចូលបែរជាឃើញមានតែត្រីប្រាក្លាសេរាប់សឹបតោននាំចូលមកកម្ពុជាហើយចែកចាយនៅតាមខេត្តជុំវិញតំបន់បឹងទន្លេសាបនាំអោយមានការយល់ច្រឡំថាជាត្រីរបស់កម្ពុជាប៉ះពាល់ទីផ្សារត្រីនៅកម្ពុជាទៅវិញ។

ចំពោះការនាំចូលត្រីប្រាក្លាសេនេះដែលក៍ត្រូវបានសមត្ថកិច្ចចាប់ជាបន្តបន្ទាប់ទាំងនៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ជាពិសេសខេត្តបាត់ដំបងចាប់បានម្តង់ៗរាប់តោននិងរាប់ឡាន។

ដើម្បីកុំអោយមានលារនាំចូលត្រីខុសពីច្បាប់កំណត់ទៀតក្រសួងគួតែមានវិធានការណាទៅលើបុគ្គលឈ្មោះនាង សុវណ្ណារីឬក៍កុំអោយឈ្មោះនេះមានសិទ្ធជាប្រធានសមាគមនិងឈប់ចេញច្បាប់អោយទៀត










យោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកមួយចំនួននៅថ្ងៃទី៣០មិថុនាដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញក្ដីបារម្ភអំពីកង្វះតម្លាភាពនៃការផ្ដល់កូតាអនុញ្ញាតឱ្យនាំត្រីចូលដែលធ្វើឱ្យត្រីឡើងថ្លៃនៅក្នុងទីផ្សារ

ដោយៈ សហការី

ភ្នំពេញៈ ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូលក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មហាក់មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុកនោះឡើយ។

សេចក្ដីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរវារីវប្បកម្មនៅកម្ពុជា។

យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន ៧ពាន់ ៤០០តោន។

ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្មពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួនដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។

ក្រុមសមាជិកសមាគមបានបង្ហើបឱ្យដឹងថា ការកំណត់កូតាដែលក្រុមហ៊ុនអាចនាំត្រីចូលបាន ក្នុងចំនួនជាក់លាក់កំណត់ដោយក្រសួង គឺតិចជាងចំនួនដែលអ្នកនាំចូលបាន ស្នើសុំតាមតម្រូវការទីផ្សាររបស់ខ្លួន ព្រោះទាល់តែសុំតាមចំនួនដែលក្រសួងកំណត់ ទើបគេអនុញ្ញាត តែបើសុំក្នុងចំនួនដែលក្រសួងកំណត់ គឺស្មើនឹងយល់ព្រមបាត់ទីផ្សាររបស់ខ្លួន ហើយបើរក្សាទីផ្សារខ្លួន គឺត្រូវដឹកចូលលើសចំនួនដែលក្រសួងអនុញ្ញាត នោះត្រូវប្រឈមផ្លូវច្បាប់ ហើយនៅពេលដែលពួកយើងខ្ញុំលែងនាំចូលបាន ពេលនោះទីផ្សារនាំចូលត្រី នឹងត្រូវក្រឡុកដោយក្រុមអាជីវករថ្មីហើយ ព្រោះដោយសារតែតាមការពិតគឺប្រជាកសិករក្នុងស្រុក មិនទាន់មានលទ្ធភាពចិញ្ចឹមផ្គត់ផ្គង់តម្រូវការទីផ្សារបាននៅឡើយទេ ហើយវាក៏នឹងធ្វើឱ្យត្រីនៅក្នុងស្រុកឡើងថ្លៃផងដែរ។

 

សរុបមក បណ្ដាក្រុមហ៊ុននាំត្រីចូលបានស្នើសុំក្រសួងកសិកម្មអនុញ្ញាតឱ្យនាំត្រីចូលក្នុងចំនួនសមស្រប សម្រាប់បំពេញតម្រូវការទីផ្សារដែលទទួលការបញ្ជាទិញ ដោយហ៊ានធានាថាផ្តល់អាទិភាពជួយប្រមូលទិញផលិតផល ដែលចិញ្ចឹមបានក្នុងស្រុកក្នុងតម្លៃទីផ្សារ តែបើក្រសួងនៅតែកំណត់ចំនួនបែបនេះ ក្រុមហ៊ុនហ៊ានដឹកចូលគឺខុសច្បាប់ បំពានសេចក្ដីសម្រេចរបស់ក្រសួង ទោះដើម្បីរក្សាទីផ្សាររបស់ខ្លួនក្តី នោះប្រាកដជាខុសច្បាប់ តែបើមិនដឹកចូលគឺបាត់បង់ទីផ្សារ ស្មើនឹងចែកទីផ្សារឱ្យក្រុមហ៊ុនខុសច្បាប់ផ្សេងៗទៀតយ៉ាងអយុត្តិធ៌ម។

ទាក់ទិននឹងក្ដីកង្វល់ ដែលខ្លាចការនាំត្រីចូលពីក្រៅប្រទេសជោរជន់នៅក្នុងស្រុកខ្លាំងពេក ដែលជះផលប៉ះពាល់ដល់អ្នកប្រកបរបរវារីវប្បកម្មនៅកម្ពុជា សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបញ្ជាក់ថា សមាគមរីករាយនឹងជួយប្រមូលទិញត្រី និងផលិតផលវារីវប្បកម្មផ្សេងៗទាំងអស់នៅកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

ដូចនេះ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្គត់ផ្គង់ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនឹងគិតគូរពីបញ្ហានេះឡើងវិញ ដោយក្ដីអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន។

ជាចុងក្រោយ ក្រុមហ៊ុនដែលជាសមាជិកទាំងអស់នៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក៏ស្នើសុំឱ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញថា ប្រភេទត្រីណាខ្លះដែលកំពុងនាំចូលពេលបច្ចុប្បន្នអាចផលិតបានក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនទៅប្រមូលទិញមកបង្គ្រប់ទីផ្សាររបស់ខ្លួន មុននឹងកាត់បន្ថយបរិមាណដែលលិខិតរបស់ក្រសួងមិនអនុញ្ញាតឱ្យនាំចូល។  យើងខ្ញុំដែលជាសមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ប្ដេជ្ញានឹងមិននាំចូលប្រភេទត្រីដែលផលិតបានក្នុងស្រុកដែលគ្រប់តម្រូវការឡើយ













បើយោងតាមការផ្សព្វផ្សាយរបស់បងប្អូនសារព័ត៌មាន បញ្ជាក់ពីការព្រួយបារម្ភចំពោះការផ្គត់ផ្គង់នៃសមិត្តិផល ដែលបានរៀបរាប់ខាងលើ គួរតែជួយផ្សាយបន្តទៅទៀត

យោងតាមអនយសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគម និងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល គួរតែបានជ្រាបមកហើយ  នៅក្នុងនោះការបង្ក្រាប ការនាំចូលត្រីខុសច្បាប់គ្មានលិខិតអនុញាត ស្ថិតក្នុងដែនសមត្ថកិច្ចមន្ត្រីជំនាញ យោងតាមការបង្ក្រាបរយះពេលកន្លងមក ដែលមានខ្លឹមសារខាងលើ 



អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។

Powered by Blogger.