ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចស្រុកព្រះស្តេចគីឡូ៧៦ ខេត្តព្រៃវែង ប្រែជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ វគ្គ២

 


ផ្សាយចេញនៅថ្ងៃទី០៥ ខែកក្តដាឆ្នាំ២០២៥

ស្រុកព្រះស្តេច  ៖​​លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចស្រុកព្រះស្តេចគីឡូ៧៦ ខេត្តព្រៃវែង ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះក្លាយជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ។

ដោយឡែក ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកព្រះស្តេចគីឡូ៧៦ ខេត្តព្រៃវែង បានលើកឡើងថាលោក អ៊ុនសុធាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកព្រះស្តេចគីឡូ៧៦ ខេត្តព្រៃវែង បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទម្ងន់ចូលគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន ដោយមិនខ្វល់ពីការ ផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។

អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកព្រះស្តេចខេត្តព្រៃវែង   ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។

ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀត ធ្វើចរាចរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកព្រះស្តេចគីឡូ៧៦ ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ដោយឈ្មួញទាំងនោះ បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានខ្នងបង្អែករឹងមាំ 

ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង២កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។

 ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថាលោក អ៊ុនសុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បណ្ដោយឲ្យ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គល មួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។


















Powered by Blogger.