ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
ភ្នំពេញ ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាបជើងជ្រូក និងស្លាបមាន់ បង្កក ជិត៤តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។
ប្រតិបត្តិការនេះដែរបានធ្វើឡើងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹង៣៧២០គីឡូក្រាម។
លោកបន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ស្លាបមាន់ និងជើងជ្រូក ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។
ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment