លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងកំពុងទទួលការរិះគន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ វគ្គ២

 


ផ្សាយចេញនៅថ្ងៃទី០ខែកក្តដាឆ្នាំ២០២៥

ខេត្តត្បូងឃ្មុំ  : លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ រងការចោទប្រកាន់ថា ប្រើជនស៊ីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូចធំ ដឹកជញ្ជួនដំឡូងមី ទៅវៀតណាម និងទំនិញមួយចំនួន ខុសច្បាប់ចេញពីវៀតណាម ឲ្យចូលមកប្រទេសកម្ពុជា បង់លុយតាមការកំណត់ បែបគ្មានវិក័យប័ត្រ ។

បើយោងតាមប្រភពមួយ បានបញ្ជាក់​ឲ្យដឹងថា លោកម៉ឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង បានកែទម្រង់ដើម្បីប្រមូលចំណូល បែបបង់ប្រាក់គ្មានវិក័យប័ត្រ បង់ពន្ធមិនគ្រប់ ឬមួយទំនិញមួយចំនួនទៀត ត្រូវបានគេចពន្ធដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង  ដោយឡែក ផលិតផល និងទំនិញមួយចំនួនមិនបានត្រួតពិនិត្យ។

ប្រភពបានបន្តទៀតថា ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយ ដ៏មានឥទ្ធិពល ច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះពួកគាត់ ត្រូវប្រកបមុខរបរនៅទីនោះ ដូច្នេះមាន តែបង់លុយ អោយទៅក្រុមគយ ដែលពួកគេទាមទារតែប៉ុណ្ណោះ។

ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាង​គគ្រឹកគគ្រេងមាន​ទំនិញ​បង្កប់និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ ជា​ការ​ស្រេច​តែម្តង​។​

ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកទៀតគេរាប់បញ្ចូល ជាលុយថ្លៃកាហ្វេ  ដល់ពួកគយទាំងនោះដែរ។

ប្រភពពីសមត្ថកិច្ច នៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីន ​បាន​ឲ្យ​មន្ត្រី​គយនិង​ភ្នាក់ងារ​គយ​រួមទាំងជនស៊ីវិលផង ដើរគាបសង្កត់ ​ អាជីវករ​ដែល​រក​ស៊ីដឹកទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ ចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ ភាគ ច្រើនគឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ម៉ឹង ដាវីន បានទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។











Powered by Blogger.