រោងចក្រផលិតបារីគេចពន្ធខុសច្បាប់របស់ចិនគ្មានស្លាកយីហោនៅស្រុកគងពិសី នៅតែរក្សាភាពស្ងៀមស្ងាត់ សូមអង្កភាពប្រឆាំងអំពើពុករលួយមេត្តាត្រួតពិនិត្យវគ្គ១០
ផ្សាយចេញនៅថ្ងៃទី០៩ខែកក្តដាឆ្នាំ២០២៥
ខេត្ត កំពង់ស្ពឺ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់
ស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដែលជាកន្លែងផលិតបារីគេចពន្ធ
និងស្តុកចែកចាយទៅប្រទេសវៀតណាមនៅពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ហាក់បីដូចជាត្រូវថ្នាំសណ្តំងងុយដេក
ភ្លេចកាតព្វកិច្ចខ្លួនជាមន្ត្រី ភ្លេចគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច
ធ្វើអោយប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ និងរងឥទ្ធិពល ក្លិនថ្នាំ
នាំអោយប៉ះពាល់ដល់សុខភាព។
ទីតាំងផលិតនិង
ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ មួយកន្លែងនេះ
មិនមានស្លាកយីហោអ្វីនោះឡើយ
បើយោងបទសម្ភាសន៍អ៊ំប្រុសម្នាក់លក់នំប៉ើងសាច់ដែលរស់នៅជាប់ឃុំនោះបានបញ្ជាក់ប្រាប់
អង្គភាពអ្នកសារព័ត៌មានយើងថា ពេលថ្ងៃក្លិនថ្នាំមិនសូវជះខ្លាំងប៉ុន្មាននោះទេ
តែពេលយប់វិញពិតជាបាកដកដង្ហើមខ្លាំងណាស់ តែមិនដឹងស្នើសុំទៅខាងណានោះទេ
ដើម្បីទុបស្កាត់បាន យោងវីដេអូ…………………………………
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះ
បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានស៊ីអេចអយើងថាបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្រនេះភាគច្រើន
ពួកគាត់មកពីខេត្តផ្សេងៗដូចជាខេត្តបាត់ដំបងជាដើម ។
អង្គភាពអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ
ដោយលោក រស់កែម មេឃុំរកាកោះ ស្រុកគងពិសី
បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថារាល់ការសាងសង់រោងចក្រ
សហគ្រាសនៅក្នុងឃុំរកាកោះគឺមិនដែលឆ្លងកាត់ឃុំឡើយ
ចំពោះរោងចក្រផលិតបារីរបស់ចិនមួយកន្លែងនេះ
ខាងស្រុកធ្លាប់បានចុះទៅត្រួតពិនិត្យម្តងហើយ មានន័យថា រោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ
មន្ត្រីប្រចាំតំបន់ពិតជាជ្រាបច្បាស់ ។
ប្រជាពលរដ្ឋ
និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទ សោភ័ណក្នុងនាមគណ:មេបញ្ជាការឯកភាព
សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់របស់ចិន
ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេសមួយកន្លែងនេះ តែលទ្ធផលនៃការរងចាំ ទោះបីសារព័ត៌មានខំប្រឹងធ្វើសេចក្តីជូនដំណឹងយ៉ាងណាក្តី
នៅតែរក្សាភាព ស្ងៀមស្ងាត់ នៅក្នុងចំណុចនេះ អងញគភាពសារព័ត៌មានបានផ្សព្វផ្សាយជាច្រើនខែមកហើយដែរ។
សូមបញ្ជាក់ផងដែលថា រយះពេលថ្មីៗនេះ ទីតាំងរោងចក្របារីមានពីរកន្លែង
នៅក្នុងស្រុកគងពិសី តែអ្វីដែលជាការកត់សម្គាល់នោះមន្ត្រីប្រចាំតំបន់មួយចំនួន កំពុងប្រព្រឹត្តិបទល្មើសពុករលួយ
ចំឡែកស្ថាប័នពាក់ព័ន្ធមួយចំនួនក៏មិនចាត់វិធានការ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ
និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ:
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ
រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់
ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ
ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន
និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល
និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម
និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ
និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា
នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់របស់ចិនមួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី
ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ
លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ជនចិនទាំងនោះ
បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ
តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់
និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី
សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា
សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងនៅក្នុងករណីនេះដើម្បីសាងភាពកក់ក្តៅជូនប្រជាពលរដ្ឋ
ស្របនិងគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា
ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ
ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment