អង្គភាពសារព័ត៌មាន បានផ្សព្វផ្សាយជូនដំណឹង ដល់ថ្នាក់ដឹកនាំ នៅតែរក្សាភាណស្ងៀមស្ងាត់ វគ្គ៨

 


ផ្សាយចេញនៅថ្ងៃទី០ខែកក្តដាឆ្នាំ២០២៥

ខេត្តកណ្តាល ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់ លួចបើក នៅក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយទៅប្រទេសជិតខាង ដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ មិនហ៊ានចុះត្រួតពិនិត្យ មកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ ។

ដោយឡែកកន្លែងផលិតបារីខុសច្បាប់មួយកន្លែងនេះអង្គភាពអ្នកសារព័ត៌មានយើង បានធ្វើសេចក្តីរាយការណ៍ ជូនលោក អ៊ួច សាវឿន អភិបាលស្រុក កណ្តាលស្ទឹងរួចហើយដែល លោកអភិបាលបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា មានលោកអភិបាលរងម្នាក់បានចុះត្រួតពិនិត្យហើយ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងស្នើសុំបំភ្លឺរឿងលំអិតលោកក៏បិទទូរស័ព្ទតែម្តងទៅ រហូតមកដល់សព្វថ្ងៃនេះយោងតាមបទសម្ភាសន៍ខាងលើ ទីតាំងផលិតនិង ចែកចាយផលិតផលបារីមួយកន្លែងនេះ ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមិនមានស្លាកយីហោ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបណ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានស៊ីអេចអយើងថាទើបតែលួចបើកនោះទេ ចំហាយក្លិនថ្នាំជក់ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៃរោងចក្រលួច ផលិតបារី កំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម​ ដោយមិនរំខានដែនមន្ត្រីមានសមត្ថកិច្ច ប្រចាំតំបន់ គឺជាចំណុចក្នុងនាមជាមន្ត្រីខ្វះការទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ច ធ្វើអោយប្រជាពលរដ្ឋខ្លះភាពកក់ក្តៅ ដែលមន្ត្រីមួយចំនួនមិនគួរមើលរំលង ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម គួចចំរើន ក្នុងនាមគណះមេបញ្ជាការឯកភាព សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើ ដោយមិនទាន់មានស្លាកយីហោត្រឹមត្រូវ គឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ក្រុមឈ្មួញទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។













Powered by Blogger.