អគារនាគទិព្ទបីកន្លែង នៅក្រុងប៉ោយប៉ែត ត្រូវចិន ជួលផ្តាច់ សង្ស័យថាលួចបើកអនឡាញខុសច្បាប់ សូមថ្នាក់ដឹកនាំមេត្តាចុះត្រួតពិនិត្យ វគ្គ១

 

ផ្សាយចេញនៅថ្ងៃទី០៩ខែ កក្តដាឆ្នាំ២០២

(ក្រុងប៉ោយប៉ែត)  សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីម្ចាស់សំណង់នាគទិព្ទ ជួលអគារ ចំនួនបីកន្លែង ទៅអោយចិន កុងត្រាឆ្នាំៗ តើជនជាតិចិនទាំងនោះពួកគាត់ បម្រើការងារនៅក្រុមហ៊ុនណា ?តើក្រុមហ៊ុននោះ ទាក់ទិនទៅនិងការវិនិយោគអ្វី? សូមស្ថាប័នពាក់ព័ន្ធមេត្តា ចុះត្រួតពិនិត្យ​ដោយក្តីអនុគ្រោះ

សេចក្តីរាយការណ៍ជូនលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតជាពិសេស រយះពេលកន្លងមក អង្គភាពសារព័ត៌មានយើងបានផ្សាយចំនួនជាច្រើនលើកមកិហើយដែលតែនៅតែរក្សាភាព ស្ងៀមស្ងាត់

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមមេត្តាចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

ការអនុវត្តច្បាប់ បែបស្តុងដាពីរ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ស៊ីប្រាក់ខែរដ្ឋ ពោលគឺជ:ឥទ្ធិពលដល់អាក្រក់ មកលើសង្គម ដែលធ្វើអោយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ ដល់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ច ស្អាតស្អំ នៅក្នុងនោះ កាតព្វកិច្ចក្នុងនាមមន្ត្រីអនុវត្តច្បាប់ មិនគួរណាបណ្តែតបណ្តោយ អោយក្រុមញៀនល្បែង ដើរជួលអគារបង្កើនបទល្មើសជាច្រើនកន្លែង ដែលផ្ទុយពីចរាចរណែនាំ របស់រាជរដ្ឋាភិបាល

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  សូមមេត្តាចុះអធិការកិច្ច​ករណីអគារអនឡាញខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញជាច្រើនកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។











Powered by Blogger.