បន្ទាប់មានការរិះគន់យ៉ាងចាស់ដៃ ទៅលើបណ្តាញសង្គម រោងចក្រផលិតបារី គ្មានស្លាកយីហោនៅស្រុកគងពិសី បានបញ្ចេញឈ្មោះសហគ្រាស ថា (រោងចក្រ)ធុនតូចកែឆ្នៃសន្លឹកថ្នាំជក់ កោះប៉ែន សូមក្រសួងពាក់ព័ន្ធមេត្តាត្រួតពិនិត្យ វគ្គ២

 


ផ្សាយចេញនៅថ្ងៃទី០ខែកក្តដាឆ្នាំ២០២៥

ខេត្ត កំពង់ស្ពឺ  ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់ ស្ថិតនៅក្នុងភូមិដំណាក់ពង្រ  ឃុំព្រៃវិហារស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ដែលជាកន្លែងផលិតបារី មួយកន្លែងនេះ ធ្វើអោយមានផលប៉ះ ពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។

យោងរបាយការណ៍បឋម  នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ ដោយទទួលបានការ ចាត់តាំងពីលោកអភិបាលស្រុក លោក ផាត សុផល និង លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃ គណៈអភិបាលស្រុកគងពិសី បានអញ្ជើញដឹកនាំក្រុមការងារ មានការិយាល័យជំនាញ លោកមេឃុំព្រៃវិហារ មេភូមិដំណាក់ ពង្រ (កក់អង្គុញ) កម្លាំងអធិការដ្ឋាននគរបាលស្រុក មេប៉ុស្តិ៍ ឃុំព្រៃវិហារ ដើម្បីចុះត្រួតពិនិត្យទីតាំងរោងចក្រធុនតូចកែច្នៃ សន្លឹកថ្នាំជក់កោះប៉ែន ស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ប៉ុន្តែលទ្ធផលនិងដំណោះស្រាយយ៉ាងណានោះមិន ឃើញរដ្ឋបាលស្រុកគងពិសីបញ្ជាក់ឲ្យដឹងនោះឡើយ

រោងចក្រផលិតបារី ប៉ុណ្ណាណី តែប្រើភាសាយោងតាមស្លាកយីហោថា(រោងចក្រ) ធុនតូចកែឆ្នៃសន្លឹក ថ្នាំជក់ កោះប៉ែន នៅចំណុចនេះ អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ដល់ក្រសួងពាក់ព័ន្ធមានដូចជា:

ក្រសួងពាណិជ្ជកម្ម  អគ្គនាយកដ្ឋានគយ និងរដ្ឋាករ   ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)ព្រមទាំងក្រសួងសុខាភិបាល  សូមមេត្តាត្រួតពិនិត្យ នៅក្នុងនោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ដាក់ការសង្ស៍យថា មន្ត្រីអជ្ញាធរមូលដ្ឋាន មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋយោងគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទ សោភ័ណក្នុងនាមគណ:មេបញ្ជាការឯកភាព សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច ស្លាកយីហោឈ្មោះនិងទំហំក្នុងការផលិតមានភាពមិនប្រក្រតី  ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?នៅក្នុងចំណុចនេះ សូមលោកប្រធានរោងចក្រ សហគ្រាស មេត្តាបើកបង្ហាញ ដើម្បីកុំឧ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។

























Powered by Blogger.