តើពិតដែលឬទេ?​ឧកញ៉ា​កុកអាន​​ ប្រឈម​និងការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​ នៅប្រទេសថៃ តើហេតុអ្វីបានជា អ្នកសារព័ត៌មានថៃមិនចាប់ខ្លួនម្ចាស់ទីតាំង

 


ខេត្តបន្ទាយមានជ័យ ÷យោងតាមបណ្តាញសារ​ព័ត៌មាន​ថៃ​ បាន​ចេញ​ផ្សាយ​​យ៉ាងទូលំទូលាយ​​​អំពី​ប្រតិបត្តិការ​បង្ក្រាប​​បទ​ល្មើស​​​ឆបោក​តាមអន​ឡាញ​នៅ​​ប្រទេសថៃ តាមដីកា​ស្រាវជ្រាវ​របស់​តុលាការ​ព្រហ្មទណ្ឌ (CCIB) ដោយ​រក​ឃើញ​​មាន​​ជាប់​ពាក់​ព័ន្ធ​​​​ជាមួយ​អ្នកឧកញ៉ា​ កុក អាន​ របស់​​ប្រទេសកម្ពុជា​ ហើយ​នៅ​រសៀល​ថ្ងៃ​នេះ ​ប៉ូលិសថៃ​នឹ​ងធ្វើសន្និសីទ​សារ​ព័ត៌មាន​បញ្ជាក់​រឿងនេះ​។​

ការផ្សព្វផ្សាយព័ត៌មានដោយមិនទាន់មានបញ្ជាក់ឯកសារពីស្ថាប័នពាក់ព័ន្ធ តើអាចយកជាផ្លូវការ បានដែលឬទេ ដោយរយះពេលកន្លងមក អង្កភាពសារព័ត៌មានស៊ីអេចអ បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនរបស់ប្រទេសថៃ និងអ្នកជ្រុលនិយម តែងតែលាបពណ៌ មកលើប្រទេស កម្ពុជា ។

​សារ​ព័ត៌មាន​ Khaosod ​រប​ស់​របស​ប្រទេសថៃ បាន​​ផ្សាយ​នៅមុន​នេះ​ថា ប៉ូលិសថៃ បាន​ឆ្មក់ចូលឆែកឆេរ ទីតាំង ១៩ កន្លែង ដែល​ត្រូវ​បាន​​អះអាង​​ថា​ ជាកម្មសិទ្ធិរបស់លោក កុក អាន ដោយ​​រឹបអូសរថយន្តប្រណីត​​ៗ និង​ទឹក​ប្រាក់​២៧​​ លាន​បាត​ (ជាង​៨៣ម៉ឺនដុល្លារ​អាមេរិក) ក្នុង​ប្រតិបត្តិការ​របស់​សមត្ថ​​កិច្ច​ថៃ​​។​ការ​​ឆ្មក់​ចូល​ទីតាំង​ចំនួន១៩កន្លែង​នោះ​ដោយ​មាន​សង្ស័យ​ថា​ មាន​បើក​កន្លែង​​​ឆបោក​តាមអនឡាញ មជ្ឈមណ្ឌល​លាងលុយ​ ​និង​​ជាមជ្ឈមណ្ឌល​​​ ដោយ​រុះរើ​បណ្តាញ និង​រឹបអូស​បាន​រថយន្ត​ទំនើបៗ​ជា​ច្រើន និង​ប្រាក់​ចំនួន ២៧ លាន​បាត ។

ទីតាំង​ចំនួន១៩​នោះ​ស្ថិត​នៅ​ទីក្រុង​បាងកក ខេត្ត​សាមុតប្រាកាន និងខេត្ត​​ឈុនបុរី ក្រោម​ប្រតិបត្តិការ «Shut Down Money Mule Accounts, Hunt Khmer Capital»«Shut Down Money Mule Accounts» សំដៅដល់​ការ​បិទ​គណនី​ផ្ទេរ​លុយ​​​ខុសច្បាប់​ ( Money Mule​) ដែល​ជាប់​ពាក់​ព័ន្ធ​ខ្លាំង​ជុំវិញ​ការលាងលុយតាមប្រព័ន្ធអ៊ិនធឺណិត​។​សេចក្តីរាយការណ៍ដដែល បាន​លើក​ឡើង​ថា អ្នក​ឧកញ្ញ៉ា​ កុក អាន ​ដែល​មាន​រហស្សនាក «បិតា​ក្រុង​ប៉ោយ​ប៉ែ​ត​» ​ជាប់​ពាក់ព័ន្ធ​នឹង​​​​ក្រុម​អ្នក​លេង​​នៅ​មជ្ឈមណ្ឌល​ឆបោក «Call Center»

ក្នុងការ​ឆ្មក់ឆែកឆេរ​នោះ ទីតាំង​សំខាន់​មួយ​ដែល​ត្រូវ​បាន​ឆែកឆេរ​នោះ​គឺ​ផ្ទះ​មួយ​​កន្លែង​ក្នុង​លំនៅឋាន​មួយ​ក្នុង​តំបន់ Bang Phli ខេត្តសាមុតប្រាកាន (Samut Prakan)។ដីកា​ស្រាវជ្រាវ​របស់​តុលាការ​ព្រហ្មទណ្ឌ​ត្រូវ​បាន​អនុវត្ត​ដើម្បី​ស្វែង​រក​ភស្តុតាង និង​ចាប់​ខ្លួន ​លោក កុក អាន ​ដែល​ជា​​ម្ចាស់​កាស៊ីណូ Crown Casino Resort (អគារ ២៥ជាន់ និង​អគារ ១៨ជាន់ ​ដែល​ទីតាំង​ទាំងនោះ​ជា​មូលដ្ឋាន​មជ្ឈ​មណ្ឌល​​​ហៅ​ទូរស័ព្ទ​ធំ​​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ចោទ​ថា​បាន​ឆបោក​ប្រជាជន​ថៃ​នៅ​កម្ពុជា។ ​ឧកញ៉ា កុក អាន ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​​ចូល​​រួម​ក្នុង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​លាង​លុយ​កខ្វក់។ យោង​សេចក្តីរាយការណ៍​។​ការស្វែងរកនេះគឺជាលទ្ធផលនៃដី​ការបស់​ការិយាល័យ​​ស៊ើប​អង្កេត​តុលាការ​ព្រហ្មទណ្ឌ (CCIB) លេខ 172/2568 ចុះថ្ងៃទី ២៦​ខែមិថុនា ឆ្នាំ ២០២៥​ ដែលបានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយដើម្បីស៊ើបអង្កេតករណីពាក់ព័ន្ធ។

ករណីទាំងនេះពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលមានបុគ្គលដែលមានសញ្ជាតិច្រើន ដោយមានការបែងចែកការងារជារចនាសម្ព័ន្ធ។ មជ្ឈមណ្ឌលប្រតិបត្តិការត្រូវបានបង្កើតឡើងនៅទីតាំងផ្សេងៗក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដូចជាអគារ ២៥ជាន់ អគារ១៨​ជាន់ អគារ HISO និងកាស៊ីណូក្រោន។ នេះ​បើ​យោង​តាតាមសេចក្តីរាយការណ៍។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ទីតាំងទាំងនេះ ដើម្បីធ្វើការបោប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗ រួមទាំងការបោកប្រាស់កូនកាត់ មជ្ឈមណ្ឌលហៅទូរសព្ទ និងការលាងលុយកខ្វក់តាមរយៈគណនីបញ្ឆោតប្រាក់ និងរូបិយប័ណ្ណឌីជីថល។

 ពលករ​ថៃ​មួយចំនួនធំ​ត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ធ្វើការ​ជា​មេ​លុយ និង​បង្ខំ​ឱ្យ​ស្កេន​មុខ​ដើម្បី​បញ្ជាក់​ពី​ប្រតិបត្តិការ ហើយ​មាន​ករណី​ឃុំខ្លួន​បុគ្គល​នៅ​បរទេស​ដោយ​ខុសច្បាប់​។ការស៊ើបអង្កេត បានបង្ហាញថា ជនសង្ស័យ​គឺ​ឧកញ៉ា កុក អាន ជា​ជនជាតិខ្មែរជាម្ចាស់អគារ​ដែល​ត្រូវ​បាន​ប្រើប្រាស់ដោយក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីប្រព្រឹត្តបទល្មើស ហើយបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព ឬប្រតិបត្តិការរបស់អង្គការឧក្រិដ្ឋកម្មឆ្លង​ដែន​នោះ ដោយដឹងពីគោលបំណងរបស់ខ្លួន៕

យោងខ្លឹមសារក្នុងការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ តើអាចបញ្ជាក់ពីទីតាំងភូមិសាស្ត្រ អោយបាន ច្បាស់លាស់ជាងនេះបានដែលឬទេ ដើម្បីកុំអោយមហាជន មានការសង្ស័យជាបន្តទៅទៀត? យ៉ាងណាមិញ ម្ចាស់ទីតាំងដែលបានផ្តល់កន្លែងអោយបង្កើតបទល្មើសក្នុង​ប្រតិបត្តិការ​របស់​សមត្ថ​​កិច្ច​ថៃ ចុះបង្ក្រាបតើហេតុអ្វី មិនឃើញផ្សព្វផ្សាយជាសាធារណះ តើចាប់បានចំនួនមនុស្សប៉ុន្មាន នាក់? ស្រីប៉ុន្មាន ប្រុសប៉ុន្មាន ជនជាតិណាខ្លះឬចាប់បានដែលជនជាតោថៃ   ការផ្សព្វផ្សាយេព័ត៌មាន ដោយមិនមានវត្ថុតាងច្បាស់លាស់ បំពុលសង្គម ធ្វើអោយប្រទេសខ្លូនជាប់ផុង ដើរទៅមុខមិនរួច តើស្ថានការទាំងនេះ រដ្ឋបាលរបស់ប្រទេសថៃ គ្រប់គ្រងបានដែលឬទេ?

ម្យ៉ាងវិញទៀត បើរឿងនោះជារឿងពិត គឺជារឿងបុគ្គល តើហេតុអ្វីបានជាអ្នកសារព័ត៌មានថៃ ផ្សព្វផ្សាយ ព័ត៌មានបែរជាយករូបភាព ថ្នាក់ដឹកនាំ យកមកភ្ជាប់ជាមួយ ផុសផ្សាយ ទៅលើបណ្តាញសង្គម  ទាំងនេះ តើអ្នកមានគោលបំណងអ្វី ស្ថានការពួកជ្រុលនិយម និងក្រុមសារព័ត៌មាន បំពុលសង្គមមួយចំនួន របស់ប្រទេសថៃ  កំពុងសាងស្ថានភាពតាន់តឹង កាន់តែខ្លាំងទៅៗ  ជាយុទ្ធសាស្ត្រក្នុងការបង្វែរស្ថានការ ការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ខ្លួន តែប៉ុណ្ណោះ ដើម្បីកុំអោយអង្គការសហប្រជាជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនចាប់អារម្មណ៍។

អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ  រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។










Powered by Blogger.