អាជ្ញាធរ និងសមត្ថកិច្ច ខេត្ដបន្ទាយមានជ័យ បើកប្រតិបត្ដិការ បង្ក្រាបបទល្មើសឆបោក តាមអនឡាញមួយកន្លែងឃាត់ខ្លួនជនជាតិឥណ្ឌនេស៊ី ២៧១នាក់

 

  


(ខេត្តបន្ទាយមានជ័យ)៖ ក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្ដ្រី! អាជ្ញាធរ និងសមត្ថកិច្ច ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកប្រតិបត្ដិការ បង្ក្រាបបទល្មើសឆបោក តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនជាតិឥណ្ឌនេស៊ី២៧១នាក់។  

ការចុះបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដោយមានការចូលរួ​មពីក្រុមការងារខេត្ត អនុវត្តដោយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅទីតាំងអគារអនឡាញមួយកន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្ពស់ ០៣ជាន់ មាន ៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់ សម្រាប់ធ្វើការអនឡាញ។

ក្នុងប្រតិបត្ដិការនេះ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១នាក់ ស្រី៤៥នាក់ និងវត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រសរុបចំនួន៣៤១គ្រឿង និងទូរស័ព្ទចំនួន៣៥២គ្រឿង៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។








Powered by Blogger.