កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ

 


ចេញផ្សាយ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖

-ជនជាតិចិនតៃវ៉ាន់ ៧៥នាក់

- ជនជាតិចិន ចំនួន ២៤នាក់

- ជនជាតិវៀតណាម ១នាក់

-ទូរស័ព្ទ ៤៦៩គ្រឿង

- កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង

- លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់)

- រថយន្តសរុបចំនួន ០២គ្រឿង

- ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
















Powered by Blogger.