ការដឹកជញ្ជូននៅអនុផលព្រៃឈើពីស្រុកឱរ៉ាល់ ដោយឧក្រិដ្ឋជនព្រៃឈើ សូមមន្ត្រីជំនាញពាក់ព័ន្ធជួយធ្វើការចុះអធិការកិច្ច(វគ្គ១)
ខេត្តកំពង់ស្ពឺ
:បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់មកថាមានការកាប់បំផ្លាញ
និងដឹកជញ្ជូនព្រៃឈើដោយរថយន្តកែច្នៃផង ដោយរថយន្តប្រភេទមួយចំនួនផ្សេងៗទៀតផង
គឺឧក្រិដ្ឋជនព្រៃឈើបានដឹកឆ្លងដែនពីទីតាំងជម្រកសត្វព្រៃឈើភ្នំឱរ៉ាល់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងជោ
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជញ្ជូនចូលទៅស្តុកក្នុងទីតាំងផ្ទះពលរដ្ឋមួយចំនួន
ឬមានរថយន្តខ្លះឆ្ពោះចូលក្នុងទីតាំងមួយចំនួនទៀតនៅខេត្តកំពង់ស្ពឺ តែម្ដងក៏មាន។
ជាការពិតទិដ្ឋភាពរូបភាពមួយចំនួនដែលសូមបញ្ជាក់ថាគឺជាសកម្មភាពជាក់ស្ដែងដែលឈ្មួញដោយច្បាប់ចាត់ទុកថាជាឧក្រិដ្ឋជនព្រៃឈើបានធ្វើការដឹកជញ្ជូនពីចំណុចទីតាំងខាងលើនេះពិតប្រាកដដោយបង្ហាញអំពី(GPS)ដែលបានស្ដែងមករួមជាមួយទិដ្ឋភាពនៃរូបភាពមួយចំនួន
ថាគឺជាការដឹកជញ្ជូននៅពេលថ្ងៃ ឬពេលរាត្រី ជាភស្ត្តតាងស្រាប់នាយប់ថ្ងៃទី ០៦ ខែកក្កដា
និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ដែលបុគ្គលពាក់ព័ន្ធនៅក្នុងការរកស៊ីបទល្មើសព្រៃឈើនោះ នឹងត្រូវបានលេចឮជាបន្តបន្ទាប់
ហើយនិងក៏ត្រូវផ្ដន្ទជាទោសទៅតាមអ្វីដែលពួកគេបានប្រព្រឹត្តផងដែរ។
អង្គការសង្គមស៊ីវិល
និងសាធារណៈជនទូទៅសង្ឃឹមថាក្រោមវត្តមានមន្ត្រីពាក់ព័ន្ធមាននាយខណ្ឌព្រៃឈើ
មន្ត្រីសមត្ថកិច្ចដែនជំរកសត្វព្រៃ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត
និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺផងដែរនោះសូមធ្វើការអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពផងចុះ។
អង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវដំណឹងនេះផងដែរក្នុងការចូលរួមទប់ស្កាត់ជាមួយនឹងមន្ត្រីពាក់ព័ន្ធដែលអនុវត្តច្បាប់
ចៀសវាងឲ្យឈ្មួញជាឧក្រិដ្ឋជនព្រៃឈើទាំងអស់នោះតាមតែអំពើចិត្តដោយមកបំផ្លាញធនធានសម្បត្តិធម្មជាតិកម្ពុជាពិសេសព្រៃឈើ
សត្វពាហនៈ ដែលនៅសេសសល់មួយចំនួនដើម្បីសក្ដានុពលសង្គមជាតិកម្ពុជាផងដែរ!
ហើយជុំវិញព័ត៌មានបន្ថែមទៀតយើងនឹងរង់ចាំទទួលយកពីប្រភពពាក់ព័ន្ធជាបន្តបន្ទាប់ដោយរួមគ្នាបញ្ចេញនូវរាល់ព័ត៌មានពិត
លុបបំបាត់នៅរាល់ព័ត៌មានក្លែងក្លាយចេញពីប្រភពផ្សេងៗដែលមិនត្រូវគួរយកមកធ្វើការបញ្ជូនដំណឹងដល់ថ្នាក់ដឹកនាំជាតិ
ហើយរាល់ការរាយការណ៍ដោយផ្ដល់ព័ត៌មានបន្ថែមជូនដល់សមត្ថកិច្ច
ឬមន្ត្រីជំនាញពាក់ព័ន្ធជាបន្តបន្ទាប់ប្រសិនបើការទំនាក់ទំនងនឹងត្រូវបានផ្ដល់ជូនដោយសមស្របតាមពេលវេលាណាមួយ
សូមអរគុណ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញ ត្រួតពិនិត្យ មន្ត្រីអនុវត្តច្បាប់មួយចំនួន
នៅខេត្តកំពង់ស្ពឺដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227
សូមអរគុណ។
Post a Comment